ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណកម្មាធិការជាតិរៀបចំការបោះឆ្នោត បាន បំភ្លឺពាក់ព័ន្ធការអនុញ្ញាតឲ្យចូលការិយាល័យរាប់សន្លឹកឆ្នោត

49

 

ភ្នំពេញ៖ គណកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីបំភ្លឺ ពាក់ព័ន្ធនឹងជនដែលត្រូវបានអនុញ្ញាត ឲ្យចូលក្នុងការិយាល័យរាប់សន្លឹកឆ្នោត ខណៈ គ.ជ.ប អះអាងថាមានតែគណបក្សភ្លើងទៀនមួយប៉ុណ្ណោះ វាយតម្លៃផ្ទុយពីការអបអរសាទររបស់ ភាគីពាក់ព័ន្ធទៅនឹងលទ្ធបោះឆ្នោតឃុំ-សង្កាត់។

យោងតាមសេចក្ដីបំភ្លឺរបស់ គ.ជ.ប នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា លទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ត្រូវបានអ បអរសាទរពីគ្រប់ភាគីពាក់ព័ន្ធនឹងការបោះឆ្នោត មានគណបក្សនយោបាយចូលរួមប្រកួ តប្រជែងក្នុងការបោះឆ្នោត រួមទាំងអ្នកសង្កេតការណ៍ជាតិ អន្តរជាតិ បានវាយតម្លៃថា ការបោះឆ្នោតបានប្រព្រឹត្តទៅដោយរលូនល្អ សេរី យុត្តិធម៌ តម្លាភាព គ្មានការគំរាមកំហែង គ្មានអំពើហិង្សា ឬភាពមិនប្រក្រតីណាមួយកើតឡើងឡើយ។

គ.ជ.បថា មានតែគណបក្សភ្លើងទៀនមួយប៉ុណ្ណោះ ដែលបានធ្វើការវាយតម្លៃ ផ្ទុយពីការអបអរសាទររបស់ភាគីពាក់ព័ន្ធនឹងការបោះឆ្នោតខាងលើ។ មិនត្រឹមតែប៉ុណ្ណោះ គណបក្សភ្លើងទៀន បានលើកឡើងខុសពីច្បាប់ បទបញ្ជា និងនីតិវិធីរបស់ គ.ជ.ប ថែមទៀត ដើម្បីបំភាន់សាធារណៈមតិឱ្យយល់ខុស មកលើ គ.ជ.ប ក៏ដូចជា ការរៀបចំការបោះ ឆ្នោតទាំងមូល។

ពាក់ព័ន្ធនឹងករណីនេះ គ.ជ.ប បានបញ្ជាតាមផ្លូវច្បាប់ឲ្យដឹងថា យោងមាត្រា ៣០ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងប្រការ ៥.៦.៤ នៃបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ចែងថា«ហាមជនគ្រប់រូបចូលក្នុងការិយាល័យរាប់សន្លឹកឆ្នោត មុនពេល ចាប់ផ្ដើមការរាប់សន្លឹកឆ្នោត ឬក្រោយការរាប់សន្លឹកឆ្នោត ដោយគ្មានការអនុញ្ញាតជាលាយលក្ខ ណ៍អក្សរពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត»។

គ.ជ.ប បន្ថែមថា ជនទាំងឡាយដែលត្រូវបានអនុញ្ញាតឱ្យចូល ក្នុងការិយាល័យរាប់សន្លឹកឆ្នោត និងបរិវេណខាងក្នុង ដូចជា ៖ មន្ត្រីរាប់សន្លឹកឆ្នោត ដែលបានទទួលការចាត់តាំងពីគណៈកម្មាការធិការជាតិរៀបចំការបោះឆ្នោត, ភ្នាក់ងារគណបក្សនយោបាយ ដែលមានបញ្ជីបេក្ខជនឈរឈ្មោះ និងដែលបានអនុញ្ញាត និងអ្នកសង្កេតការណ៍ដែលមានប័ណ្ណសម្គាល់ ផ្ដល់ដោយគណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត, ភ្នាក់ងារសន្តិសុខ និងភ្នាក់ងារសង្គ្រោះ នៅពេលដែលប្រធាន គណៈកម្មការការិយាល័យរាប់សន្លឹកឆ្នោត ធ្វើសំណូមពរក្នុងករណីចាំបាច់។ គ.ជ.បថាតាមគោលការណ៍នៃច្បាប់ស្ដីពីការបោះឆ្នោត គឺ គ.ជ.ប បើកសិទ្ធិឲ្យគណ បក្សនយោបាយប្ដឹងជុំវិញភាពមិនប្រក្រតីណាមួយ ដែលខ្លួនបានសង្កេតឃើញ នៅថ្ងៃបោះឆ្នោត។

ជាមួយគ្នានោះដែរគ.ជ.ប ថានឹងរង់ចាំទទួលដោះស្រាយ ពាក្យបណ្ដឹងពាក់ព័ន្ធនឹងល ទ្ធផលនៃការបោះឆ្នោត ឬភាពមិនប្រក្រតីណាមួយដែល កើតឡើងនៅថ្ងៃបោះឆ្នោត ស្របតាមច្បាប់ និងប្រកាន់នូវគោលការណ៍យុត្តិធម៌ជានិច្ច ដូចមានចែងក្នុងបាវចនារបស់ គ.ជ.បជានិច្ច៕ សំរិត

អត្ថបទដែលជាប់ទាក់ទង