ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយកដ្ឋានប្រឆាំងភេវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ឃាតខ្លួនស្ដ្រីអ្នកកាសែតម្នាក់ សង្ស័យចូលថតរូបទៅគៀកគណៈប្រតិភូការបរទេសអាស៊ាន

237

 

ភ្នំពេញ៖ កម្លាំងការពារសន្តិសុខ សណ្តាប់ធ្នាប់ របស់នាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសឣាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ បានឃាត់ខ្លួនស្រី្ដម្នាក់មានការសង្ស័យដើម្បីស្រាវជ្រាវ ។

កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ១៧: ៣០នាទី នៅសណ្ឋាគារ Golden City មានស្រី្ដម្នាក់ជាអ្នកព័ត៏មាន បានព្យាយាមចូលទៅជិត និងថតរូបប្រតិភូរដ្ឋមន្ដ្រីក្រសួង ការបរទេស ដែលអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ដ្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដោយមានគោលការណ៍ពី លោក ឧត្តម សេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជា ប្រធាននាយកដ្ឋានកណ្ដាលសន្ដិសុខ កម្លាំងការពារគណៈប្រតិភូរបស់នាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន បានធ្វើការឃាត់ខ្លួនស្រី្ដម្នាក់ជាអ្នកសាព័ត៌មាន ASAHI .TV មកសាកសួរនៅនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ។
ក្រោយពីការសាកសួរបំភ្លឺរួចមកស្រី្ដខាងលើបានទទួលស្គាល់កំហុសដោយមានការធ្វេសប្រហែសក្នុងវិជ្ជាជីវៈជាអ្នកយកព័ត៌មាន ពិតមែន ។

នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ០៩: ០០នាទី ដោយមានការ អនុញ្ញាតពី លោក ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជា ប្រធាននាយកដ្ឋានកណ្ដាលសន្ដិសុខ នាយកដ្ឋានបានឣប់រំស្ត្រីខាងលើ និងបានប្រគល់ទៅឲ្យតំណាងស្ថានទូតព្រះរាជាណាចក្រថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជាឲ្យ ទៅវិញ៕
ស.រ. ត

អត្ថបទដែលជាប់ទាក់ទង