ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌកំបូល ទទួលបច្ច័យ​ និងទេយ្យទានពី ព្រះចៅអធិការវត្តភ្នៀតសិម្ពលី

109

ភ្នំពេញ៖ លោក ឃឹម ស៊ុនសូដា អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌកំបូល និងជាអភិបាលខណ្ឌកំបូល បានទទួលបច្ច័យ​ និងទេយ្យទានពីព្រះចៅអធិការវត្តភ្នៀតសិម្ពលី នៅល្ងាចថ្ងៃអាទិត្យ​ទី២​ ខែតុលា ឆ្នាំ២០២២ ក្នុងនាម ជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា​ ខណ្ឌកំបូល​ រួមទាំងសមាជិក​ សមាជិកាអនុសាខា បានអញ្ជើញទទួលបច្ច័យ​ និងទេយ្យទានរបស់
សាលាអនុគណខណ្ឌកំបូល​ ក្រោមព្រះអធិបតីភាព​ ព្រះសិរីកោសល​ សុំ​ សុខា​ ព្រះវិន័យធរគណរាជធានីភ្នំពេញ​ ព្រះគ្រូសង្ឃសរណវេទី​ ព្រះអនុគណខណ្ឌកំបូល​ និងជាព្រះចៅអធិការវត្តភ្នៀតសិម្ពលី។​
លោក ឃឹម ស៊ុនសូដា បានថ្លែងអំណគុណចំពោះ សាលាអនុសាខាកាកបាទក្រ ហម ខណ្ឌកំបូល​ ដោយបានសន្យា ថា ក្រោយ ទទួលបានទេយ្យទាន និងបច្ច័យ នេះហើយ និងយកទៅចែកជូនបងប្អូនប្រជាពលរដ្ឋ ទីទាល់ក្រីក្រ នៅតាមបណ្ដាភូមិ សង្កាត់ក្នុងមូលដ្ឋាន នៃទឹកដីខណ្ឌកំបូល របស់យើងឲ្យបានដល់ដៃ ដោយមិនឲ្យបាត់ថវិកា និងវត្ថុជាសម្ភារៈ ណាមួយឡើយ។ សូមប្រគេនពរចំពោះព្រះសិរីកោសល​ សុំ​ សុខា​ និងព្រះសង្ឃគ្រប់ព្រះអង្គ​ សូមជួបប្រទះតែនឹងព្រះពុទ្ធពរទាំង៤ប្រការ​ អាយុ​ វណ្ណ:​ សុខ:​ ពល:​ កុំបីឃ្លៀងឃ្លាតឡេីយ ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង