ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សត្វ ខ្លារខិន ដែលជាប្រភេទសត្វកម្រ បន្ទាប់ពីរូបគេត្រូវបានដើរ បង្ហាញវត្តមាននៅក្នុងតំបន់ការពារធម្មជាតិនៅកម្ពុជា

47

 

ភ្នំពេញ : សត្វខ្លារខិនដែលជាប្រភេទសត្វកម្របន្ទាប់ពីខ្លាធំ បង្ហាញវត្តមាននៅក្នុងតំបន់ការពារធម្មជាតិនៅកម្ពុជា។ សត្វខ្លារខិន ត្រូវបានគេដឹងថាជាសត្វជើង៤រត់លើដីលឿន ជាងគេក្នុងលោក។ វាពិតជាមោទកភាពបំផុតសម្រាប់កម្ពុជាដែលក្រោយពីការតាមដានសត្វព្រៃនៅក្នុងតំបន់ព្រៃទេស ភាពខ្ពង់រាបភាគខាងកើត កាលពីខែមេសា ឆ្នាំ២០២២ ក្រុមការងារអភិរក្សក្រសួងបរិស្ថាននិងអង្គការWWF បានរកឃើញវត្តមានរបស់សត្វខ្លារខិនញី១ក្បាលតាមរយៈរូបថតដ៏កម្រថតដោយម៉ាស៊ីនថតស្វ័យប្រវត្តិ ខណៈសត្វប្រភេទនេះស្ទើរតែផុតពូជទៅហើយនៅលើពិភពលោក។
នេះជាការបញ្ជាក់ពី លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងបរិស្ថាន នៅថ្ងៃទី ៧ ខែធ្នូ២០២២ ។
សត្វខ្លារខិន ត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជបំផុត ហើយចំនួនវាត្រូវបានបាត់បង់ពីទីជម្រកដែលវាធ្លាប់រស់នៅនៃប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍។ ប្រទេសកម្ពុជាគឺជាទីជម្រកចុងក្រោយសម្រាប់ប្រភេទសត្វខ្លារខិននេះ ដែលអ្នកវិទ្យាសាស្ត្រជឿថានៅសេសសល់ចំនួនតិចតួចបំផុតនៅលើពិភពលោក។ ក្រសួងបរិស្ថានបានដឹកនាំយុទ្ធនាការអន្ទាក់សូន្យក្នុងគោកបំណងកាត់បន្ថយនុងលុបបំបាត់កត្តាគំរាម កំហែងនានាចំពោះសត្វព្រៃ ដើម្បីផ្តល់ទីជម្រកសុវត្ថិភាពដល់ជីវៈចម្រុះទាំងអស់កុំឱ្យមានការគំរាមកំហែងពីអន្ទាក់ និងការបរបាញ់។

យោងតាមសិក្សាមួយចុះផ្សាយ ដោយ ទស្សនាវដ្តី វិទ្យាសាស្រ្ត អាមេរិកាំង ឈ្មោះ Proceeding of the National Academy of Sciences បាន ឲ្យដឹងថា នៅទូទាំង ពិភពលោក នៅ មាន វត្តមានសត្វខ្លារខិនស្ថិត ក្នុង សេរីភាព ពេញលេញ មិន ដល់ ៧ ១០០ក្បាល ផង និង ដែល មាន ៩៩% កំពុង រស់នៅ លើ ទឹកដី អាហ្រ្វិក។ ទន្ទឹមគ្នានេះទីធ្លា ដែល សត្វ ជើង ៤ មួយនេះកំពុង រស់នៅ ក៏ មាន ទំហំ កាន់ តែតូចទៅៗ ដែរ ពោល នៅ សល់ តែជាង ៩% ប៉ុណ្ណោះ។
តួលេខ នៃ វត្តមានសត្វ ខ្លារខិន ត្រូវបានគេដឹងថា បាន ធ្លាក់ចុះ ច្រើន បើធៀប នឹង តួលេខ ចុះ ផ្សាយដោយ ក្រុមហ៊ុន សត្តវិទ្យា ក្នុង ប្រទេស អង់គ្លេស កាល ពី ពេល ថ្មីៗ កន្លង ទៅ ដែល ថា ចំនួន ខ្លារខិន មាន ប្រមាណ ជា ១០០ ០០០ក្បាល នៅ ទូទាំង ពិភពលោក នា ដើម សតវត្សរ៍ទី២០។ ទាក់ទង នឹង ពូជ ខ្លារខិន អាស៊ីគេឃើញមាន នៅសល់ ចំនួន ៤៣ក្បាលនៅ ក្នុង ប្រទេស អ៊ីរ៉ង់។ នៅ ក្នុង ប្រទេស អាហ្រ្វិក ស៊ីមបាវ៉េ ចំនួន ខ្លារខិន បាន ធ្លាក់ ចុះ ពី ១ ២០០ក្បាល មក នៅ ត្រឹម ១៧០ក្បាល ប៉ុណ្ណោះក្នុង រយៈពេល ១៦ឆ្នាំ ពោលធ្លាក់ចុះ ៨៥%។

អំពីសត្វខ្លារខិន
ភិនភាគ ៖ ខ្លារខិន ជា អំបូរ ឆ្មា ដែលមាន មាឌធំ លំដាប់ ទី ២ បន្ទាប់ពី ខ្លាធំ ។ សត្វ ឈ្មោល អាចមាន ទម្ងន់ ៥៥ គ . ក និង ញី ទម្ងន់ ៣៥ គ . ក ។ ខ្លារខិន មាន ភិនភាគ ងាយ ចំណាំ ណាស់ គឺមាន ពណ៌ លឿង ក្រហម ត្នោត និង មាន អុចៗ ពណ៌ ខ្មៅ ជា កញ្ចុំ នៅ ពាសពេញ ខ្លួន ពេលខ្លះ ហៅថា “Black Panther” ដែលមាន រូបរាង ពណ៌ខ្មៅ ។
– ខ្លារខិន រស់នៅ ក្នុងព្រៃ ស្ទើរ គ្រប់ ប្រភេទ ចាប់ពី ព្រៃស្រោង រហូតដល់ ព្រៃ គម្ពោត ដែលមាន ផ្ទាំង ថ្ម ។ វា ជា សត្វ រហ័សរហួន និង ចូលចិត្ត ឡើងដើមឈើ ដែលជា ជំនាញ ពិសេស របស់ វា ។ វា ពុំ សូវ ចាញ់ កម្តៅថ្ងៃ ដូច ខ្លាធំ ទេ ហើយ អាច រស់នៅ ឆ្ងាយ ពី ទឹកបាន ទៀតផង ។ បើទោះជា វា អាច ហែល ទឹកបាន ក៏ដោយ ក៏ វា នៅតែ ព្យាយាម គេច ចេញពី តំបន់ ទឹក ដែរ ។ ចំណី របស់ វា មាន ពពួក ប្រើស ឈ្លូស ជ្រូកព្រៃ ស្វា សត្វ ស្លាប សត្វ ស្លាប សត្វ កកេរ និង សត្វល្អិត ហើយ ជារឿយៗ វា ចាប ចំណី ដោយ លោត កន្ត្រប ពីលើ ដើមឈើ រួច ទាញ សត្វ នោះ ឡើង ដើម្បី ស៊ី ។ វា ចូលចិត្ត រក ចំណី តែឯង និង ជាស ត្វ រាត្រីចរ ។ វា ដើរ ជា គូ តែ ក្នុង រដូវ បន្ត ពូជ ។ ខ្លារខិន អាចបង្កើត កូន បាន ពី ១-៤ ក្បាល បន្ទាប់ពី ពពោះ អស់ រយៈពេល ៩០-៩៥ ថ្ងៃ កូន រស់នៅ ជាមួយ មេ រហូតដល់ អាយុ ១-២ ឆ្នាំ ។

រប៉ាយ រស់នៅ ៖ វា មាន តិ ច្ច តួច តាម តំបន់ នានា ដូចជា ភូមិភាគ ឦសាន និរតី និង ភាគ ខាងជើង នៃ ប្រទេស កម្ពុជា ។ រប៉ាយ មាន ច្រើន នៅ អាហ្វ្រិក អាស៊ី ភាគខាងត្បូង រួមទាំង អាស៊ីអាគ្នេយ៍ និង កោះ ចា វា ។
ស្ថានភាព អភិរក្ស ៖ ខ្លារខិន ស្ថិតក្នុង ក្រុម ប្រភេទ មាន ដោយ កម្រ និង ស្ថិតក្នុង បញ្ជី ឧបសម្ព័ន្ធ ទី ១ នៃ អនុសញ្ញា សាយ តេស ។ ប្រភេទ នេះ កំពុង រងគ្រោះថ្នាក់ ដោយសា រការ បរបាញ់ ទាក់ ចាប់ ដើម្បី យក ស្បែក ឆ្អឹង សំណាក របស់ វា ធ្វើ ពាណិជ្ជកម្ម និង ការបាត់បង់ ទីជម្រក ដែល វា ធ្លាប់ រក ចំណី និង រស់នៅ ។ ខ្លារខិន ត្រូវបាន អង្គការ IUCN ចាត់ ចូលក្នុង បញ្ជី ក្រហម ថា ជា ក្រ ភេទ រងគ្រោះថ្នាក់ តិចតួច ប៉ុន្តែ នៅក្នុង ប្រទេស កម្ពុជា គេ កម្រ ជួប ប្រភេទ ខ្លា នេះ ណាស់ ៕

អត្ថបទដែលជាប់ទាក់ទង