ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមការងារស្ថានីយអចល័ត ​ខេត្តព្រះវិហារ ចែកសេចក្ដីជូនដំណឺងស្ដីពីការបញ្ឈប់រាល់យានយន្តល្មើសច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកចំនួន៣២នាក់

51

ខេត្តព្រះវិហារ៖ ក្រុមការងារស្ថានីយអចល័តអូពោធិ៍ខេត្តព្រះវិហារ បានចែកសេចក្ដីជូនដំណឺងស្ដីពីការបញ្ឈប់រាល់យានយន្តល្មើសច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោកចំនួន៣២នាក់នៅក្នុងបរិវេណស្ថានីយថ្លឹងរថយន្ត ស្ថិតក្នុងភូមិអូរពោធិ ឃុំរមណី ស្រុករវៀង។

តាមហ្វេសបុករបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានឱ្យដឹងថា៖ថ្ងៃសុក្រ ៩កើត ខែបុស្ស ឆ្នាំថោះបញ្ចស័ក .ស២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ក្រុមការងារស្ថានីយអចល័តអូពោធិ៍ខេត្តព្រះវិហារ បានចែកសេចក្ដីជូនដំណឺងស្ដីពីការបញ្ឈប់រាល់យានយន្តល្មើសច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោកមួយចំនួនដូចជា៖យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស(តទ្រុងខាងលើ តរានក្រោយរថយន្ត) យានយន្តដឹកទំនិញខុសលក្ខណៈបច្ចេកទេស តភ្លើងបំភ្លឺខុសលក្ខណៈបច្ចេកទេស ដឹកសំពីងសំពោង និងខ្វះឯកសារផ្សេងៗ ដល់អ្នកបើកបររថយន្តចំនួន៣២នាក់នៅក្នុងបរិវេណស្ថានីយថ្លឹងរថយន្ត ស្ថិតក្នុងភូមិអូរពោធិ ឃុំរមណី ស្រុករវៀង។

  ក្នុងនោះដែរក្រុមការងារក៏បានក្រេីនរំលឹកដល់អ្នកបេីកបរយានយន្តល្មើសដូចដែលបានរៀបរាប់ខាងលើ ត្រូវរៀបចំយានយន្តរបស់ខ្លួនឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស មានឯកសារគ្រប់គ្រាន់ស្រមតាមច្បាប់កំណត់និងសូមចូលរួមគោរពច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកទាំងអស់គ្នា៕

 

អត្ថបទដែលជាប់ទាក់ទង