ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចេញរថយន្ត និងម៉ូតូបម្រើឲ្យប្រតិបត្តិការ ធ្វើការល្បាតតាមបណ្តាគោលដៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីការពារសន្តិសុខ សុវត្ថិភាព

84

ភ្នំពេញ៖ សកម្មភាព កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចេញរថយន្ត និងម៉ូតូបម្រើឲ្យប្រតិបត្តិការ ធ្វើការល្បាតតាមបណ្តាគោលដៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ជូនដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍បរទេស យ៉ាងច្រើនកុះករ បានចូលរួមអបអរសាទរ ដើរលេងកំសាន្ត ក្នុងថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត។

បើសិនជាបងប្អូនប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ បានជួបហេតុការណ៍ត្រូវការអន្តរាគមន៍បន្ទាន់ ពីកងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមបងប្អូនហៅទូរស័ព្ទទៅកាន់លេខ១២៩១ ឬ អាចទាក់ទងតាមបណ្តាញ Telegram, WhatsApp របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានលេខ 031 5555 669 ឬអាចឆាតទៅកាន់ផេកហ្វេសប៊ុករបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានឈ្មោះថា Phnom Penh Gendarmerie។

អត្ថបទដែលជាប់ទាក់ទង