ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សត្វដំរីព្រៃមួយក្បាលចាប់បោកស្ត្រីម្នាក់បណ្តាលឲ្យស្លាប់ ខណៈកំពុងដើររកទំពាំង

79

ខេត្តមណ្ឌលគីរី: សត្វដំរីព្រៃមួយក្បាលបានចាប់បោកស្ត្រីម្នាក់បណ្តាលឲ្យស្លាប់ ខណៈពេលកំពុងដើររកទំពាំងក្នុងភូមិសាស្ត្រអូរដំរីផុង ភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤។

បើយោងតាមរបាយការណ៍របស់នគរបាលស្រុកកែវសីមាបានឲ្យដឹងថា នៅចំណុច អូរដំរីផុង ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ មានករណីស្លាប់ចំនួន ០១នាក់ ដោយសពមានឈ្មោះ សែម ស៊ីណាត ភេទស្រី អាយុ ៣៨ឆ្នាំ រស់នៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ ទីកន្លែងកំណើតស្ថិតនៅក្នុងភូមិមេម៉ង់ ឃុំមេម៉ង់ ស្រុកមេមត់ ខេត្តកំពង់ចាម។

តាមការសាកសួរពីរបងប្អូនសាច់ញាតិរបស់សពបានអោយដឹងថា សពនិងប្ដីបានទៅរកទំពាំងនៅចំណុចអូរដំរីផុង ពេលនោះក៏បំបែកគ្នារកទំពាំងបន្តិចក្រោយមក ក៏ឃើញប្រពន្ធត្រូវបានដំរីចាប់បោកបណ្ដាលអោយស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ ហើយប្ដីក៏បានតេទូរស័ព្ទហៅបងប្អូនអោយមកជួយ។

បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រ ពៃណី នៅឯ ស្រុកកំណើត ភូមិ មេមង ឃុំមេមង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ៕

អត្ថបទដែលជាប់ទាក់ទង