ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ចូលរួម សប្បាយរីករាយ ជាមួយបងប្អូនប្រជាពលរដ្ឋនៅតាមវត្តអារាមនានា ដែលមានការរៀបចំសង្ក្រាន្តឆ្នាំថ្មី នៅខេត្តស្វាយរៀង

87

ស្វាយរៀង ៖ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤
ក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សម្តេចកិត្តិសង្គហបណ្ឌិត​ ម៉ែន​ សំអន​ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះ រាជាណាចក្រកម្ពុជា និងជាតំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង បានចូលរួម ជួបជុំសប្បាយរីរាយ ជាមួយ បងប្អូនប្រជាពលរដ្ឋនៅតាមវត្តអារាមនានា ក្នុងខេត្តដែលមាន ការរៀបចំសង្ក្រាន្ត​ នៅឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលមានរយៈពេញ៣ ថ្ងៃគឺ ចាប់ពីថ្ងៃទី១៣ ដល់១៥ មេសា ឆ្នាំ២០២៤ ។
ក្នុងនោះសម្តេចកិត្ដិសង្គហបណ្ឌិត ក៏បានអញ្ជេីញទស្សនា ការរៀបចំស្តង់ពិព័ណ៌​ និងកម្មវិធីកម្សាន្តសប្បាយនៃសង្ក្រាន្តស្វាយរៀង​ ដែលជាថ្ងៃចូលឆ្នាំ (ថ្ងៃទី៣​)​ សង្ក្រាន្តស្វាយរៀងមាន​បងប្អូនប្រជាពលរដ្ឋចូលរួមកម្សាន្តសប្បាយចំនួនប្រមាណ​៦៥,០០០នាក់​ ក្នុងនោះភ្ញៀវបរទេសប្រមាណ១០០០នាក់។
នៅក្នុងឱកាសអញ្ជើញចុះពិនិត្យមើលការសប្បាយរីករាយរបស់បងប្អូនប្រជាពលរដ្ឋនៅខេត្តស្វាយរៀង ពីសំណាក់សម្ដេចកិត្តិសង្គហបណ្ឌិតម៉ែន សំអន ក៏មានការចូលរួម លោកជំទាវជជំទាវជុំ ដួង​ វណ្ណា​ តំណាងរាស្ត្រមណ្ឌលស្វាយរៀង​ ឯកឧត្តម​ ម៉ែន​ វិបុល​, ឯកឧត្តមប៉េង​ ពោធិ៍សា​ អភិបាលខេត្តស្វាយរៀង​ និងលោកជំទាវ ព្រមទាំង មន្ដ្រីរាជការថ្នាក់ខេត្ដជាច្រើនរូបផងដែរ ។
សូមបញ្ជាក់ថា ខេត្តស្វាយរៀងក៏មានរៀបចំសង្ក្រាន្ត និងលេងល្បែងប្រជាប្រិយតាមវត្តអារាមនានា និងការប្រគំតន្ត្រី មានរយៈពេល៤ ថ្ងៃគឺថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៦ខែមេសាឆ្នាំ ២០២៤ដើម្បីអបអ រសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ព្រមទាំងបានចូលរួមចំណែកថែរក្សា វប្បធម៌ ទំនៀមទម្លាប់ប្រពៃណីដូនតារបស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលរៀងមក។
រដ្ឋបាលខេត្តក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តស្វាយ រៀង ក៏ដូចជាខេត្តដែលមានព្រំប្រទល់ជាប់គ្នាសូម អញ្ជើញមកចូលរួមលេងកម្សាន្តឲ្យ បានច្រើនកុះករផងដែរ៕. ដោយ សំរិត

អត្ថបទដែលជាប់ទាក់ទង