ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករមកលេងសង្រ្កាន្ត​វត្ត​ភ្នំនៅ​ថ្ងៃទី​បួន ថ្ងៃវារៈឡើងស័ក នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង

65

ភ្នំពេញ៖សួស្តីឆ្នាំថ្មី “សង្ក្រាន្តវត្តភ្នំ ឆ្នាំ២០២៤ សូមស្វាគមន៍ សង្រ្កាន្ត​វត្ត​ភ្នំនៅ​ថ្ងៃទី​បួន ថ្ងៃវារៈឡើងស័ក នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ គ.ស.២០២៤ ។
ថ្ងៃនេះបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករបានបន្តអញ្ជើញមកចូលរួមលេងល្បែងប្រជាប្រិយខ្មែរ ទស្សនីយភាពសិល្បៈគ្រប់ទម្រង់ ព្រមទាំងការប្រគំតន្ត្រី និងរាំលេងកម្សាន្តក្នុងកម្មវិធីសង្ក្រាន្តវត្តភ្នំ នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ពោរពេញដោយស្នាមញញឹមនិងភាពរីករាយ ។ បងប្អូនសប្បាយរីករាយក្រោមការការពារសន្តិសុខសុវត្ថិភាពបានយ៉ាងល្អរបស់រដ្ឋបាលរាជធានីភ្នំពេញ។
សូមរីករាយឆ្នាំថ្មីក្រោមម្លប់នៃសន្តិភាពអរគុណសន្តិភាព និងការអភិវឌ្ឍ៕

អត្ថបទដែលជាប់ទាក់ទង