ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នៅថ្ងៃទី៣ក្នុងឱកាសចូលឆ្នាំថ្មីមានភ្ញៀវទេសចរ ណ៌និងពលរដ្ឋ មកលេងកម្សាន្តនៅសង្ក្រាន្តវត្តភ្នំចំនួន៣០ម៉ឺននាក់

67

ភ្នំពេញ៖នៅក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ថ្ងៃទី៣ត្រូវថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤នេះ ចំនួនភ្ញៀវទេសចរ ក៏ដូចជាប្រជាពលរដ្ឋ មកទស្សនា និងចូលរួមលេងកម្សាន្តនៅសង្ក្រាន្តវត្តភ្នំ ចំនួន៣០ម៉ឺននាក់។នេះបើយោងតាមអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី បានឱ្យដឹងនៅថ្ងៃទី១៦ ខែមេសានេះ
គួរកត់សំគាល់ដែរថាក្នុងរយញពេល៣ថ្ងៃកន្លងមករដ្ឋបាលរាជធានីភ្នំពេញបានចាត់ចែងធ្វើសកម្មភាពបាញ់លាង បោសសំរាមដឹកចេញហើយសម្អាតទីតាំងសប្បាយភាព សង្ក្រាន្ត​វត្ត​ភ្នំ​ រាល់យប់រហូតដល់ព្រឹកឡើងស្អាតក្រោយចប់កម្មវិធីកំសាន្តម្ដងៗត្រៀមទទួលស្វាគមន៍ពុកម៉ែបងប្អូនមកលេងកម្សាន្ត​បន្តទៀត​នៅរមណីដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ។
សូមកោតសរសើរចំពោះការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំសាលារាជធានីភ្នំពេញចំពោះការថែទាំអនាម័យនិងសោភ័ណ្ឌទីក្រុងភ្នំពេញបានល្អ។
គួរបញ្ជាក់ដែរថា ៖ចំពោះការងារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ នៅក្នុងឱកាសថ្ងៃចូលឆ្នាំថ្មី ថ្ងៃទី៣ដែរ គឺពុំមានអ្វីកើតឡើងគួរឲ្យកត់សម្គាល់ឡើយ ដោយសារកម្លាំងមានសមត្ថកិច្ចបានល្បាតនៅគ្រប់ទីកន្លែង និងការពារបានយ៉ាងល្អ ដើម្បីបង្កសប្បាយភាពជូនដល់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង៕

អត្ថបទដែលជាប់ទាក់ទង