ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បែកកង់រ៉េចង្កូតបុករបាំងថ្មពុះចែកទ្រូងផ្លូវ ក្រឡាប់ផ្ងារជើងំឡើងលើ បង្កការភ្ញាក់ផ្អើល

154

ភ្នំពេញ៖ ភាពភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈមានគ្រោះថ្នាក់ចរាចរ ដោយសារតែរថយន្ត មួយគ្រឿង បើកបរដោយបុរសម្នាក់ បានបែកកង់ខាងឆ្វេងរ៉េចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យក្រឡាប់ផ្ងារជើងឡើងលើនោះ តែមិនបណ្តាលឲ្យមានមនុស្សរងរបួសនោះទេ។
ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង ៨និង១០នាទីព្រឹក ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ ដែលស្ថិតនៅតាមបណ្តោយផ្លូវ៣៥៥ ជិតអង់តែនទួលគោក ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភំ្នពេញ។
សាក្សីនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនកើតហេតុ គេបានឃើញបុរសម្នាក់ បើករថយន្ត កាម៉ារីហាយព្រឺត ពណ៌សមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2Q-6699 ដោយបើកបរក្នុងទិសដៅពីត្បូងទៅជើង ខណៈពេលបើកមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបានបែកកង់ផ្នែកខាងឆ្វេង រួចក៏រ៉េចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យរថយន្តក្រឡាប់ផ្ងារជើង តែមិនបណ្តាលឲ្យមានអ្នករងរបួសនោះទេ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែង និងទាក់ទងទៅ សមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ជើងគោករាជធានីភំ្នពេញ ដើម្បីចុះមកធ្វើការវាស់វែង យករថយន្តខាងលើទៅរក្សាទុកនៅការិយាល័យជំនាញ រង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង