ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មិនគួរឱ្យជឿជនជាតិចិនបើករថយន្ត Rolls Royce ប្លន់យកទ្រព្យសម្បត្តិពីអ្នករត់តាក់ស៊ី តែត្រូវកម្លាំងនគរបាលតាមបង្ក្រាបបាន

135

ព្រះសីហនុ៖ កម្លាំងនគរបាលខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ បានបើកប្រតិបត្តិការតាមបង្ក្រាប និងចាប់ខ្លួនជនជាតិចិន ដែលរួមគ្នាធ្វើសកម្មភាពប្លន់អ្នករត់តាក់ស៊ី ដោយពួកគេមានអាវុធខ្លី និងបើកសុទ្ធតែរថយន្តសេរីទំនើប Rolls Royce ទៀតផង។

មន្ត្រីនគរបានថា៖ប្រតិបត្តិការខាងលើនេះ បានកើតមានឡើង បន្ទាប់ពីនគរបាលបានទទួលពាក្យបណ្តឹងពីជនរងគ្រោះ គង់ ទីប៉ោ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបររត់រថយន្តឈ្នួល មានទីលំនៅសង្កាត់ដង្កោ រាជធានីភ្នំពេញ តែរូបគាត់ ត្រូវជនជាតិនចិនប្លន់ ដោយប្រើអាវុធខ្លីម៉ាករ៉ូឡូ ។ ចំណុចធ្វើសកម្មភាពប្លន់នៅភូមិ១ សង្កាត់៣ ក្រុង/ខេត្តព្រះសីហនុ។ ក្រុមចោរប្លន់មានគ្នា៤នាក់ ជាជនជាតិចិន បានប្រើវិធីវីឆាត (Wechat) ហៅជនរងគ្រោះ មកយកលិខិតឆ្លងដែនទៅបន្តទិដ្ឋាការ។

ជនរងគ្រោះ បានបាត់បង់សម្ភាររួមមាន៖ លុយចំនួន៥០០ដុល្លារ, បណ្ណ័បើកបរ១សន្លឹក, បណ្ណ័សំគាល់រថយន្ត១សន្លឹក, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ១សន្លឹក។
យោងតាមលោកស្នងការនគរបាលខេត្តព្រះសីហនុ រហូតដល់ម៉ោង២៣៖០០នាទី កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋានក្រុងប៉ុស្តិ៍ និងកងអន្តរាគមន៍ពិសេស ធ្វើការស្រាវជ្រាវ កំណត់មុខសញ្ញាបានម្នាក់ ដែលកំពុងផឹកស៊ី នៅក្លឹបកំសាន្ត CASA ស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ។

កម្លាំងជំនាញថា៖ជនសង្ស័យឈ្មោះ Ly Ker Xing ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិចិន មុខរបរបើកបររថយន្តកាស៊ីណូ កាន់លិខិតឆ្លងដែនលេខ E88340722 ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ ផុតកំណត់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ ទិដ្ឋាការលេខ E1-01359781 ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ ផុតកំណត់ថ្ងៃទី១ ខែមករា ឆ្នាំ២០១៩។

ក្រោយឃាត់ខ្លួនដកហូតបានវត្ថុតាងរួមមាន៖ លុយដុល្លារ ៥០០ដុល្លារ (របស់ជនរងគ្រោះ) អាវុធខ្លី ១ដើម ម៉ាករ៉ូឡូ លេខ38.SWPL (គ្រាប់ ៣គ្រាប់) ផលិតនៅ USA (អាវុធធ្វើសកម្មភាព), រថយន្តម៉ាក Rolls Royce ពណ៌ស្លែ ពាក្យស្លាកលេខភ្នំពេញ ២BP-៦៦៦៦ (មធ្យោបាយធ្វើសកម្មភាព)។ ចំណែកជនសង្ស័យ ៣នាក់ទៀត ជាជនជាតិចិន កម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវបន្ត។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កំពុងបំពេញនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង