ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នករកស៊ីកង់បី PassApp ម្នាក់ ទាក់ទងនឹងនារីម្នាក់ រហូតបានរួមភេទហើយថតរូបអក្រាតកាយ ត្រូវចាប់ខ្លួនពីបទគំរាមសម្លាប់

130


ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ ។ ជនសង្ស័យ ជាអ្នករកស៊ីកង់បី PassApp បានទាក់ទងនឹងនារីម្នាក់ រហូតបានរួមភេទ ហើយថតរូបអក្រាតកាយ យកមកគំរាមកំហែងថា នឹងសម្លាប់នារីរូបនោះបើសិនជានាងមិនមកជួបរួមភេទទៀត។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅថ្ងៃទី៥កុម្ភៈនេះបានឲ្យដឹងដា
ដោយមានការចង្អុលបង្ហាញ និងសហការជាមួយលោក រៀល សុភិន ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឃាត់ខ្លួនជនសង្ស័យម្នាក់ អាយុ២៩ ឆ្នាំ មុខរបរ រត់កង់បី PassApp នៅថ្ងៃពុធ ទី៣០ ខែមករា ឆ្នាំ២០១៩ ទាក់ទងនឹងការគំរាមកំហែងថានឹងសម្លាប់នារីម្នាក់ ក្រោយពីណាត់នារីនោះមករួមភេទមិនបានសម្រេច។

នារីរងគ្រោះបានស្គាល់ជនសង្ស័យ តាមរយៈការហៅ PassApp ជិះជាញឹកញាប់ ហើយក៏ត្រូវបានជនសង្ស័យ លួងលោមក្នុងន័យបោកមនោសញ្ចេតនា ឲ្យទៅរួមភេទជាមួយ ហើយលួចថតរូបអាក្រាតកាយ។ បន្ទាប់មក ជនសង្ស័យក៏បានទាក់ទងនារីរងគ្រោះឲ្យមករួមភេទទៀត តែជនរងគ្រោះបានបដិសេធ ពេលនោះ ជនសង្ស័យ ក៏បានផ្ញើរូបអាក្រាតឲ្យមិត្តភ័ក្ត្រមើល និងគំរាមថានឹងសម្លាប់ចោល បើសិនជាបានជួបម្តងទៀត។ បច្ចុប្បន្នជនសង្ស័យត្រូវបានឃុំខ្លួន ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ក្រោមបទ គំរាមកំហែងថា នឹងសម្លាប់ និង គំរាមកំហែងហែកកេរ្តិ៍។
បើតាមនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ៖
នេះជាសារមួយ សម្រាប់អប់រំដល់បងប្អូនទាំងអស់ ឲ្យបានដឹងថា សម័យនេះ ជាសម័យបច្ចេកវិទ្យា ដែលតម្រូវឲ្យយើងមានការពិចារណាខ្ពស់ កុំជឿលើការលួងលោម របស់ជនខិលខូចមួយចំនួន ដែលអាចបណ្ដាលឲ្យយើង រងគ្រោះនៅថ្ងៃមុខ៕

អត្ថបទដែលជាប់ទាក់ទង