ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆ្នេរខ្សាច់កម្ពុជាដ៏ស្រស់ស្អាត មានគ្រឿងចក្របំពាក់សំអាត​

108

លោកហេង រតនា អគ្គនាយកស៊ីម៉ាក់ តាមរយៈហ្វេសប៊ុកនៅថ្ងៃទី៩កុម្ភៈ បានឲ្យដឹងថា ឆ្នេរខ្សាច់កម្ពុជាមានគ្រឿងចក្របំពាក់សំអាត​ មិនត្រឹមធ្វេីឱ្យឆ្នេរនិងខ្សាច់ធម្មជាតិ កាន់តែមហាស្រស់ស្អាតប៉ុណ្ណោះទេ​ តែថែមទាំងមានសុវត្ថិភាពខ្ពស់ ដោយគ្មានអំបែង​ឬអ្វីៗមុតទៀតទេ! ។

លោកបន្តថា រាជរដ្ឋាភិបាលទិញគ្រឿងចក្របំពាក់សំអាតធ្នេរខ្សាច់​ អ្នកណាថាយេីងធ្វេីមិនបាន? អស់កង្វល់ជាមួយឆ្នេរខ្សាច់មិនស្អាតទៀតហេីយ! កុំខឹងនឹងរាស្ត្រដែលសំដែងកង្វល់​ គឺត្រូវខិតខំរកមធ្យោបាយដោះស្រាយកង្វល់! តាមទ្រឹស្តីសេដ្ឋកិច្ច​ទីផ្សារសេរី​ គឺ​តំរូវការផ្លាស់ប្តូ​រ​ ការផ្គត់ផ្គង់ក៏ត្រូវតែផ្លាស់ប្តូរ​ (demand changes and supply changes” មានន័យថា​ ត្រូវផ្លាស់ប្តូររបៀបផ្គត់ផ្គង់​(ការផ្តល់សេវា)​ដេីម្បីឆ្លេីយតបទៅតម្រូវការ​ គឺគ្មានន័យថាត្រូវផ្លាស់ប្តូរអ្នកផ្គត់ផ្គង់(អ្នកផ្តល់េសវា)ទេ​ លេីកលែងតែអ្នកផ្គត់ផ្គង់គ្មានសមត្ថភាពនិងលទ្ធភាពឆ្លេីយតបនឹងតម្រូវការថ្មីៗបាន។
ដោយឡែកចំពោះការគ្រប់គ្រងទេសចរបរទេស​ អ្នកវិនិយោគបរទេស​ និងបរិស្ថានសំណល់រឹងរាវ​ ក៏ពិតជាធ្វេីបាន​នៅពេលយេីងមានឆន្ទៈមុតស្រួច ក្នុងការអភិរក្សនិងអភិវឌ្ឍន៍ដោយថ្លៃថ្នូរតាមសង្គមវប្បធម៌ខែ្មរដ៍បវរនៃយេីង!៕

អត្ថបទដែលជាប់ទាក់ទង