ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តធុនធំដឹកទំនិញ បុកចូលផ្ទះលក់ទូរស័ព្ទ ទាំងយប់មិនមែនអ្នកចេញមុខដោះស្រាយ

96

ភ្នំពេញ: ផេកហ្វេសប៊ុក ឈ្មោះស៊ឹង សុមុន្នីនាថ បានសរសេរថា
នៅយប់ថ្ងៃទី26 ខែកុម្ភ: ឆ្នាំ 2019 វេលាម៉ាង 11:50នាទីយប់ មានឡានធំដឹកទំនិញ ម៉ាក Hyundai ពាក់ផ្លាកលេខ 3A 1959
(កងដឹកជញ្ចូន ឆ.ន) បុកចូលផ្ទះបងស្រីរបស់ខ្ញុំ លក់ទូរស័ព្ទខូចខាតអីវ៉ាន់ទាំងស្រុង។

ប្រភពដដែលបានបន្តថា តៃកុងឡានរត់គេចខ្លួនបាត់ ហើយមកដល់ពេលនេះ នៅមិនទាន់មានតំណាងខាងរថយន្តនេះ ចូលមកដោះស្រយនៅឡើយទេ សូមសារព័ត៌មានជួយផ្សប់ផ្សាយបន្តផង សូមអរគុណ ទីតាំនៅកែងស្តុបចំការដូង ខណ្ឌដង្កោ រាជធានីភ្នំពេញ។ រហូតមកដល់ពេលនេះ ហើយគ្មានអ្នកណា មកដោះស្រាយទេ សូមជួយshare បន្តអោយម្ចាស់រថយន្តចេញមុខដោះស្រាយ។

បើតាមនគរបាលមូលដ្ឋានបានបញ្ជាក់ថា រថយន្ត​ដឹកទំនិញ​ធុន​ធំ​មួយគ្រឿង បើកបរ​ជ្រុល​រេ​ចង្កូត​បុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ បណ្តាល​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​កណ្តាលអធ្រាត្រ ប៉ុន្តែ​សំណាងល្អ​មិន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ម្ចាស់ផ្ទះ ។​

​ហេតុការណ៍​នេះ​កើតឡើង​នៅ​ចំណុច​ស្តុ​ប​ចំការ​ដូង​(​ផ្លូវ​ចូល​សាលា​កសិកម្ម​) ក្នុងភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ វេលា​ម៉ោង​២៤​និង​៣៤​នាទី រំលងអធ្រាត្រ ឈានចូល​ថ្ងៃ​តី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៩ ។​

​តាម​ព័ត៌មាន​ឲ្យ​ដឹងថា រថយន្ត​បង្ក​ម៉ាក​ហ៊ី​យ៉ាន់ដាយ ពណ៌​ខៀវ ពាក់​ស្លាក​លេខ​តាកែវ 3A-1959 មានបិទស្លាកសញ្ញា «កងដឹកជញ្ជូន(ឆ.ន)» នៅពីចំហៀងកាប៊ីនរថយន្ត (​អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​) ។ ចំណែក​ម្ចាស់ផ្ទះ​រងគ្រោះ​មានឈ្មោះ ប៉ែន សុខលី ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​ជាងកាត់សក់ មាន​ទីលំនៅ​ភូមិ​ថ្មី សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ (​ពុំមាន​រងរបួស​) ។​

​ពេល​សមត្ថកិច្ច​ចុះ​ទៅដល់​កន្លែងកើតហេតុ ភាគី​ម្ចាស់ផ្ទះ​មិន​សហការ​ជាមួយ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ដោះស្រាយ​ឡើយ ៕

សង្ខារមនុស្សមិនទៀងទេ ហើយក៏គ្មានបុគ្គលណាម្នាក់ កើតមករើសភាពមានបានបានដែរ ដូច្នេះរស់នៅជា មួយភាពថ្លៃថ្នូរគោរពគ្នាទៅវិញទៅមក ព្រោះជីវិតមិនទៀងទេ កំពុងតែដេកងាប់មិនដឹងខ្លួនក៏មានដែរ កុំអោយគេនិយាយសង្គមអន់មនុស្សថោក។

អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោក ឧត្តមសេនីយ៍ឯក ស ថេត បានកំណត់រួចហើយនូវគោលដៅ​២កន្លែង ដូចជា តាមបណ្តោយផ្លូវទំនប់កប់ស្រូវ និងផ្លូវជាតិលេខ១ ដើម្បីឃាត់រថយន្តធុនធំចូលក្រុងខុសម៉ោង ហើយមន្រ្តីនគរបាលចរាចរណ៍ បានបោះតង់ប្រចាំការនៅគោលដៅទាំង២នោះ ២៤ម៉ោងលើ២៤ម៉ោង។

ចំពោះរថយន្តធុនធំដែលចូលខុសម៉ោងមួយចំនួនតូច ក៏នៅតែកើតមាន ប៉ុន្តែបើមើលភាគរយនៃការគោរពវិធានការនេះ គឺបានចូលរួមអនុវត្តបានច្រើន ដោយយើងអាចសង្កេតត្រង់ផ្លូវវាងក្រុង នោះយើងនឹងដឹងពីភាគរយ នៃការចូលរួមគោរពច្បាប់។

សូមមហាជន កុំធ្វើការវាយតម្លៃរហ័ស ឬលឿនពេក ដោយសារការអនុវត្តច្បាប់អោយល្អ វាទាមទារពេលវេលា និងឆន្ទះចូលរួមខ្ពស់ពីគ្រប់ភាគីពាក់ព័ន្ធ។

អត្ថបទដែលជាប់ទាក់ទង