ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហព័ន្ធរាំបានទទួលការគាំទ្រពីសម្ដេចម៉ែ

574

ភ្នំពេញ:សហព័ន្ធរាំពេលនេះ កំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំង ពីរដ្ឋាភិបាលពិសេស ក្នុងរាត្រីសមោសនៃក្បាច់រាំដែលសហព័ន្ធ បានរៀបចំកាលពី ចុងសប្ដាហ៍កន្លងទៅនេះបានទទួការគាំទ្រ យ៉ាងខ្លាំងពីសម្ដេចម៉ែ មិនតែប៉ុណ្ណោះសម្ដេចម៉ែបានព្រះរាជប្រទាន ថវិកាគាំទ្រចំនួន១.០០០ដុល្លារទៀតផង ។

សូមបញ្ជាក់ថា កាលពីចុងសប្ដាហ៍កន្លងទៅ សហព័ន្ធកីឡារាំកម្ពុជាបានរៀបចំរាត្រីសមោស នៃក្បាច់រាំនាសណ្ឋាគារសុខាភ្នំពេញដោយមានការចូលរួម ពីមន្ត្រីរដ្ឋាភិបាល និង ការឧបត្ថម្ភគាំទ្រ ជាថវិកាពីសមាជិករដ្ឋាភិបាល និងអ្នកមុខ អ្នកមាត់ដែលចូលរួមទៀតផង ។

លោកជំទាវញ៉ែម មរកត ដែលជាប្រធានសហព័ន្ធរាំកម្ពុជាមានប្រសាសន៍ថា នេះជាលើដំបូងហើយ ដែលសហព័ន្ធរៀបចំកម្មវិធីរាត្រីសមោស នៃក្បាច់រាំបែបនេះ ។ការរៀបចំនេះគឺដើម្បីជាការផ្សព្វផ្សាយ ជាការបំផុសឲ្យគេដឹងថា រាំគឺជាកីឡាមួយប្រភេទដែលកំពុង ពេញនិយមនៅលើពិភពលោក ។

ជាមួយគ្នានេះក៏ជាការបង្ហាញ ឲ្យគេដឹងថា សហព័ន្ធរាំកំពុងតែត្រៀមខ្លួន សម្រាប់ឆ្នាំ២០២៣ ពេលដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ស៊ីហ្គេម ។ លោកជំទាវ បានចាត់ទុកថា នេះជាឆ្នាំដំបូងមែន តែព្រឹត្តិការណ៍នេះនឹងក្លាយជាកម្មវិធីប្រចាំឆ្នាំ របស់សហព័ន្ធចាប់ពីពេលនេះតទៅ ។

ការស្វែងកីឡាករ-កីឡាការិនីវ័យក្មេង ឲ្យមកចូលហាត់រោក្បាច់អន្តរជាតិ គឺជាបញ្ហាសំខាន់ណាស់ ។ អ្វីៗវាបានចាប់ផ្ដើមហើយតែក៏ត្រូវពង្រឹងវា បន្ថែមដែរព្រោះ ការអភិវឌ្ឍន៍នូវសមត្ថភាពត្រុវតែធ្វើជាប្រចាំ ដោយខានមិនបាន ព្រោះក្នុងថានៈជាម្ចាស់ផ្ទះត្រូវតែរកមេដាយ ឲ្យបានជាដាច់ខាត ។

សូមបញ្ជាក់ថាក្នុងព្រឹត្តិការណ៍រាត្រីសមោស នៃក្បាច់រាំនេះលោកអូន ព័ន្ធមុនីរ័ត្នរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក៏បានឧបត្ថម្ភ១.០០០ដុល្លារ លោកជំទាវអ៊ឹង កន្ថាផាវីរដ្ឋមន្ត្រីក្រសួងកិច្ចការនារី លោកជំទាវទេព រង្ស៊ីកាញារិទ្ធ លោកឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែបានផ្ដល់ថវិកាគាំទ្រក្នុងម្នាក់ៗ៥០០ដុល្លារ ។ ក្រៅពីនោះក៏មានលោកជំទាវដទៃទៀតជួយឧបត្ថម្ភ៥០០ដុល្លារ ខ្លះ៤០០ដុល្លារដើម្បីសហព័ន្ធប្រើប្រាស់ ដើម្បីអភិវឌ្ឍន៍នូវសមត្ថភាព កីឡាករ-កីឡាការិនីរបស់ខ្លួន ៕

អត្ថបទដែលជាប់ទាក់ទង