ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រកឃើញកុមារដែលពូកែគូររូបឡាន ក្នុងក្ដីស្រមៃ

159


ភ្នំពេញ:ការប្រឡងគូររូបរថយន្ដក្រោមប្រធានបទ <គំនូររថយន្ដក្នុងក្ដីស្រមៃសម្រាប់អនាគតលើកទី១៣>
បានរកឃើញជ័យលាភីហើយ ។
ការប្រឡងគូររូបនេះមានរូបគំនូរចំនួន១.២០១ផ្ទាំង ត្រូវបានកុមារចំនួន៣ប្រភេទអាយុគូដោយប្រើដៅខ្មៅដៃ
ពណ៌ដើម្បីផាត់រចនាឡើង ។ សូមបញ្ជាក់ថាការដាក់ពាក្យចូលរួមប្រកួត ចាប់ផ្ដើមពីថ្ងៃទី១តុលា២០១៨ដល់ថ្ងៃទី៣១ មករា២០១៩ ។
ក្នុងចំណោមរូបគំនូរចំនួន១.២០១ផ្ទាំងនេះមានចំនួន១៧០ផ្ទាំង ជារូបគៗនូររបស់កុមារក្រុមអាយុក្រោម៨ឆ្នាំ
គំនូរ៥៧៣ផ្ទាំងជារូបគំនូរដែលគូរដោយកុមារអាយុពី៨ឆ្នាំទៅ១១ឆ្នាំ និងរូបគំនូរចំនួន៤៥៨ផ្ទាំងជារូបគំនូរដែលគូរ
ដោយកុមារអាយុពី១២ទៅ១៥ឆ្នាំ ។
ក្រោយពីគណៈកម្មការ និងអ្នកឯកទេសខាងរូបភាព ធ្វើការវាយតម្លៃលើរូបគំនូរទាំងនោះ យ៉ាងសុក្រិតមកនោះ
គេបានវាយតម្លៃថា មានរូបគំនូរចំនួន១៣ផ្ទាំងគូរបានស្អាត និង មានអត្ថន័យល្អ ដែលក្នុងនោះមាន៩ផ្ទាំងបានទទួល
ជ័យលាភីថ្នាក់ជាតិដើម្បីយកទៅ ចូលរួមប្រឡងប្រជែងថ្នាក់ពិភពលោក នៅប្រទេសជប៉ុន ។ ចំពោះ៣រូបទៀតបាន
ជាប់ជាផ្ទាំងគំនូរពិសេសនៅក្នុងប្រទេស និង ១ផ្ទាំងទៀតជាប់ជាជ័យលាភីរបសាំ់តូយ៉ូតា ។
សមរ្ាប់ជ័យលាភីអាយុក្រោម៨ឆ្នាំលេខ១បានទៅសាវន សុផស្សា លេខ២ ខូវ បញ្ញារ័ត្ន និង លេខ៣ឃុន សេរី ។ ប្រភេទអាយុពី៨ដល់១១ឆ្នាំលេខ១ឈ្មោះសុភាព មុនីសិទ្ធិការ្យ លេខ២ ឃុន ខេមរា និងលេខ៣ រ៉ាំង អៀងហ្គិច
ចំពោះប្រភេទអាយុពី១២ដល់១៥ឆ្នាំលេខ១ឈ្មោះឡិច ធីងគង់ លេខ២គឹម ដឺវីប្រូស្ពែរ៍ និងលេខ ៣ឆាយ រ៉ានីកា ។

អត្ថបទដែលជាប់ទាក់ទង