ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តុលាការក្រុងភ្នំពេញ ឃុំខ្លួនលោកផែងវណ្ណៈ ដាក់ពន្ធនាគារ

68

ភ្នំពេញ៖ អនុប្រធានសាលាលាដំបូងរាជធានីភ្នំពេញ និងជាចៅក្រមស៊ើបសួរលោក កី ម៉ានេរ៉ា នៅថ្ងៃទី 3 ខែមេសាឆ្នាំ 2019 បានសម្រេចចេញដីកាបង្គាប់ឲ្យសមត្ថកិច្ចអាវុធហត្ថលើផ្ទៃប្រទេស នាំខ្លួនជនត្រូវចោទឈ្មោះ ផែង វណ្ណ: ទៅឃុំខ្លួននៅពន្ធនាគារព្រៃស វេលាម៉ោងប្រមាណ១២៖៤០នាទីថ្ងៃនេះ។

លោកចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់បុគ្គល ផែង វណ្ណៈ អាយុ 49 ឆ្នាំ ពីបទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបរិហារកេរ្តិ៍ជាសាធារណៈ»ប្រព្រិទ្ធនៅរាជធានីភ្នំពេញតាមរយៈទំព័រហ្វេសប៊ុកដែលមានឈ្មោះផែងវណ្ណៈញូ កាលពីថ្ងៃទី 29 ខែមីនាឆ្នាំ 2019 បទល្មើសអាឡូដែលមានបញ្ញត្តឲ្យផ្ដន្ទាទោស តាមមាត្រា៤៩៤ និង៤៩៥ មាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។ កំណត់ការផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេលពី ៦ខែ ទៅ២ឆ្នាំ និងពិន័យជាប្រាក់ពី១លានរៀល ទៅ៤លានរៀល។ ចំណែកបទល្មើសបរិហារកេរ្តិ៍ជាសាធារណៈ តាមមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ កំណត់ពិន័យជាប្រាក់ពី ១សែនរៀលទៅ១០លានរៀល។
លោកចៅក្រមស៊ើបសួរក៏បានបង្គាប់ឲ្យភ្នាក់ងារមានសមត្ថកិច្ចនៃកងកម្លាំងសាធារណៈធ្វើការនាំខ្លួនជនត្រូវចោទដោយមានឈ្មោះផែងវណ្ណៈទៅពន្ធនាគារឬមណ្ឌលអប់រំកែប្រែទី 1 (ម 1 )ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់។បង្គាប់ឲ្យប្រធានពន្ធនាគារឬ មណ្ឌលអប់រំកែប្រែទី 1 ទទួលមកឃុំខ្លួនជននេះរហូតដល់ មានបទបញ្ជាផ្សេងពីនេះ ហើយគ្រប់ភ្នាក់ងារនៃកងកម្លាំង សាធារណៈទាំងអស់ សហការអនុវត្តឲ្យល្អនៅ ពេលដែលការណ៍នេះត្រូវបានបង្ហាញក្នុងករណីចាំបាច់៕

អត្ថបទដែលជាប់ទាក់ទង