ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ជូនជនជាតិឥណ្ឌា ចំនួន១២នាក់ ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៏

88

នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ ២០១៩ វេលាម៉ោង១៤ និង៣០នាទីរសៀល ការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកវរៈសេនីយ៍ឯក សរ សំណាង ជាស្នងការរងទទួលផែនការងារអន្តោប្រវេសន៍ បានចុះសហការជាមួយនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និង កម្លាំងសមត្ថកិច្ចមូលដ្ឋានខណ្ឌដូនពេញ ប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារថ្មី២ មានការដឹកនាំដោយ ឧត្តមសេនីយ៍ទោ ហាស់ សុត្ថា ជាអនុប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី លោក សិន វីរៈ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលោក ង៉ែត សារ៉េត ក្រឡាបញ្ជី ចុះត្រួតពិនិត្យ និងឃាត់ខ្លួន ជនបរទេស ស្ថិតនៅ ផ្ទះលេខ២៧ ផ្លូវលេខ៨១ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ ជាលទ្ធផល៖ ពិនិត្យរកឃើញ ជនជាតិឥណ្ឌា សរុបចំនួន១២នាក់ប្រុស( ០៦នាក់ត្រូវបានដកហូតលិខិតឆ្លងដែនពាក់ព័ន្ធគ្មានប័ណ្ណការងារ និង០៦នាក់ទៀតគ្មានលិខិតឆ្លងដែន ត្រូវបានឃាត់ខ្លួននិងបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៏ ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់)។

អត្ថបទដែលជាប់ទាក់ទង