ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហព័ន្ធប្រដាល់ជំរុញនិងដាក់បទបញ្ជា ឲ្យមន្រ្តីបច្ចេកទេសយកចិត្តទុកដាក់គោរពក្រមសីលធម៌ វិជ្ជាជីវ:ក្នុងការកាត់ក្តីការប្រកួត

213

   ក្រោយប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោហ៊ុនសែន លើកឡើងពីភាពមិនប្រក្រតីក្នុងការកាត់ក្តីរបស់អាជ្ញាកណ្តាលពេលប្រកួតដែលសង្កត់ធ្ងន់លើកីឡាប្រដាល់គុនខ្មែរ ដែលរៀបចំការប្រកួតនៅតាមស្ថានីយ៍ទូរទស្សន៍ ដោយការកាត់ក្តីមិនមានភាពត្រឹមត្រូវ យុត្តិធម៌ និងគោរព ក្រមសីល ធម៌និងវិជ្ជាជីវៈ សហព័ន្ធកីឡាប្រដាល់គុនខ្មែរនៅព្រឹកថ្ងៃទី០៦ខែមេសាឆ្នាំ២០១៩ បានបើកកិច្ចប្រ ជុំមកទាន់មួយ ដើម្បីណែនាំជំរុញនិងដាក់បទ បញ្ជា ដល់មន្រ្តីបច្ចេកទេសឲ្យយកចិត្តទុកដាក់គោរពតាមអនុសាសន៍ដ៏ល្អរបស់ប្រមុខរាជរដ្ឋាភិ បាល។
លោកឧត្តមសេនីយ៍តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានគាំទ្រនិងប្តេជ្ញាគោរពតាមអនុសាសន៍របស់សម្តេចតេជោ ព្រមទាំងប្តេជ្ញាអនុវត្តន៍កែលំអ នូវអ្វីដែលអនុវត្តកន្លងមកមិនត្រឹមត្រូវ ដូចជាការកាត់ក្តីរបស់អាជ្ញាកណ្តាល ការដាក់ពិន្ទុ ដោយត្រូវតែគោរពទៅតាមក្រមសី លធម៌ និងវិជ្ជាជីវ: ។ជាមួយនេះ សហព័ន្ធនឹងប្រ ជាជាមួយស្ថានីយ៍ ដើម្បីជជែកពិភាក្សារិះរកវិធីសាស្រ្ត ធ្វើយ៉ាងណាឲ្យការរៀបចំការប្រកួតនិងលទ្ធផល មានតម្លាភាព អាចទទួលយកបាន គឺឈ្នះដឹងឈ្នះ ចាញ់ដឹងចាញ់ មិនមែនអ្នកឈ្នះទៅជាចាញ់ អ្នកចាញ់ទៅជាឈ្នះទេ ។
លោកឧត្តមសេនីយតែម ម៉ឺន បញ្ជាក់ថា ប្រជាថ្ងៃនេះ គឺពីមែនជាការពិភាក្សាផ្លាស់ប្តូរពិសោធន៍ការងារទេ គឺជាការដាក់បទបញ្ជាឲ្យអនុវត្តតែម្តង ហើយក៏ជាការដែលសហព័ន្ធត្រូវអនុវត្តនូវអភិ ក្រមទាំង៥របស់សម្តេចតេជានាយករដ្ឋមន្រ្តីនៃកម្ពុជា គឺឆ្លុះកញ្ចក់ ងូតទឹក ដុលក្អែល ព្យាបាល និងវះកាត់ ។ ពាក់ព័ន្ធបញ្ហានេះ លោកប្រធានសហព័ន្ធប្រដាល់អះអាងថា ថ្វីត្បិតតែមិនទាន់បានកាត់សាច់ស្អុយចោលក៏ដោយ ក៏ចាប់ពីពេល នេះទៅ លោកនឹងរឹតបន្តឹងបញ្ហាវិន័យក្រមសីល ធម៌វិជ្ជាជីវ:ដល់មន្រ្តីបច្ចេកទេស ហើយទើបឈា នដល់ការអនុវត្តតាមអភិក្រមទី៥របស់សម្តេចតេ ជោ គឺកាត់សាច់ស្អុយចោល។
ទន្ទឹមនេះ លោកឧត្តមសេនីយតែមម៉ឺន បានដាក់ចេញនូវផែនការបណ្តុះបណ្តាលមន្ត្រីបច្ចេក ទេស ពិសេសអាជ្ញាកណ្តាល ចៅក្រម ត្រូវតែមានការយល់ដឹងស៊ីជម្រៅទៅលើបញ្ហាការកាត់ក្តី ដាក់ពិន្ទុ ស្របតាមក្រមសីលធម៌វិជ្ជាជីវៈ: ។
គួរបញ្ជាក់ថា កាលពីថ្ងៃទីច០៤មេសា ក្នុងពិធីសំណេះសំណាលនិងទទួលទានអាហារជាមួយគ្រួសារកីឡានិង ប្រមុខរាជរដ្ឋាភិបាលបានណែ នាំឲ្យអាជ្ញាកណ្តាលកីឡាប្រដាល់ត្រូវគោរពក្រម សីលធម៌ និងវិជ្ជាជីវៈ ដើម្បីផ្តល់ភាព សុក្រឹត្យ ដល់ កីឡាករ កីឡាករិនីនៅពេលប្រកួត ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយរដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា អាជ្ញាកណ្តាលកីឡាប្រដាល់ត្រូវតែទៅបណ្តុះបណ្តាលឡើងវិញ ដើម្បីឲ្យមាន ការ គោរពក្រមសីលធម៌ នឹងផ្តល់ពិន្ទុដោយមានសុក្រឹត្យភាព ទើបធានា ឲ្យការប្រកួតរបស់កីឡា ករ កីឡាការិនី មានភាពយុត្តិធម៌ទំាងអស់។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មានប្រសាសន៍ថា ប្រ សិនបើអាជ្ញាកណ្តាល នៅតែមិនព្រមបណ្តុះ បណ្តាលហើយមិនគោរពក្រមសីលធម៌វិជ្ជាជីវៈកាត់សេចក្តី អយុត្តិធម៌ ចំពោះ កីឡាករ កីឡាកា រិនីណាមួយនោះ សម្តេចអាចនឹងចេញមុខដោះ ស្រាយដោយ ផ្ទាល់ចំពោះអំពើអយុត្តិធម៌នេះ៕

អត្ថបទដែលជាប់ទាក់ទង