ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្ងៃឡើងផ្ទះថ្មី បាក់ផ្ទះ ស្លាប់ 3 និងរបួស 9នាក់

104

កំពង់ចាម៖ព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៩ មានករណីបាក់វេរ៉ង់ដាផ្ទះ សង្កត់ស្លាប់ មនុស្ស ៣នាក់ និងរងរបួសធ្ងន់ស្រាល ៩នាក់ នៅភូមិខ្នា ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។

ជន​រងគ្រោះ​ភាគ​ច្រើន​សុទ្ធ​សឹង​ជា​លោក​យាយៗ​មាន​វ័យ​ចំណាស់ ក្នុង​នោះ​អ្នក​ស្លាប់​នៅ​នឹង​កន្លែង​កើត​ហេតុ​ម្នាក់​ ​ឯជនរងគ្រោះ ពីរនាក់ទៀតស្លាប់ពេល បញ្ជូនទៅមន្ទីរពេទ្យ។
ប្រភព​នៅ​កន្លែង​កើត​ហេតុ​ បានឲ្យដឹងថា ​នៅ​ថ្ងៃ​ កើតហេតុម្ចាស់ផ្ទះរៀបចំ ធ្វើពិធីឡើងផ្ទះ បានអញ្ជើញភ្ញៀវជាច្រើនបានមកចូលរួម។ សាច់ញាតិបងប្អូនជាច្រើននាក់បាននាំគ្នាមក ចូលរួមហើយមកភ្លៀងឡើង ទៅលើផ្ទះដើម្បីធ្វើពិធី ធ្វើអោយដាក់ បាក់វេរងដានោះតែម្តង ភាគច្រើន​ជា​យាយៗ​ឡើង​ទៅ​សូត្រ​មន្ត​ហើយ​ក៏​ស្រាប់​តែ​បាក់​វេរ៉ងដា​ធ្វើ​ឲ្យ​​មាន​អ្នក​ស្លាប់​ដូចនេះ​តែម្ដង។ ចំណែក​ម្ចាស់​ផ្ទះ​មាន​ឈ្មោះ​ប្រុស ប្រពន្ធ​ឈ្មោះ​គ្រឿន មិន​​បាន​រង​របួស​អ្វី​ទេ។

តាម​ការ​សន្និដ្ឋាន​ជំហាន​ដំបូង​ថា ​មូល​ហេតុ​មក​ពី​កំហុស ក្រុមជាងសាងសង់ខុសបច្ចេកទេស៕




អត្ថបទដែលជាប់ទាក់ទង