ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សង្ក្រាន្តកោះកែរ ខេត្តព្រះវិហារនៅថ្ងៃទី14-15-16 ខាងមុខនេះនឹងមានតារាចម្រៀង តារាសម្តែង និងក្រុមសិល្បៈរបាំចំនួន៧០រូបចូលរួមព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ មិនចាញ់រាជធានីភ្នំពេញ

180

ខេត្តព្រះវិហារ៖សម្រាប់សង្ក្រាន្តកោះកែរ ខេត្តព្រះវិហារនៅថ្ងៃទី14-15-16 ខាងមុខនេះនឹងមានតារាចម្រៀង តារាសម្តែង និងក្រុមសិល្បៈរបាំចំនួន៧០រូបចូលរួមព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ គឺមិនចាញ់សង្ក្រាននៅបណ្តាខេត្តផ្សេងៗនិងរាជធានីភ្នំពេញឡើយ។

    បើយោងលើបណ្ដាញសង្គមផលិករល្បីឈ្មោះលោក នូ សុផេន មុននេះបានរំលេចវត្តមានតារាចម្រៀង និងសម្ដែងជាច្រើនដួងដែលនឹងចូលរួមសម្ដែងលើឆាកតន្ត្រីដ៏ធំក្នុងស ង្ក្រា ន្ត ឆ្នាំថ្មីនៅកោះកែចាប់ពីថ្ងៃទី14-15-16 ខាងមុខនេះ។

  លោក នូ សុផេន ក៏បង្ហាញឡើងឲ្យដឹងដែរថា«តោះ ចង់ដឹងថាតារាចម្រៀងរូបណាខ្លះដែលមានវត្តមានចូលរួមក្នុងព្រឹត្តិការណ៍ព្រះវិហារសង្ក្រាន្តកោះកែរ!តារាចម្រៀង តារាសម្តែង និងក្រុមសិល្បៈរបាំចំនួន៧០រូប,នឹងចូលរួមព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ សូមចូលរួមរាំលេងសប្បាយទាំងអស់គ្នា ព្រះវិហារសង្ក្រាន្តកោះកែរ ២០១៩ នារមណីយដ្ឋាន ប្រាសាទកោះកែរ»។ យ៉ាងណារំពេចពីការលើកឡើងដូចនេះហាក់ធ្វើឲ្យអ្នកគាំទ្រ ជាពិសេសអ្នកនៅស្រុកកោះកែរតែម្ដងសម្ដែងនូវចិត្តសប្បាយរីករាយជាខ្លាំង។

  សូមបញ្ជាក់ថា រដ្ឋបាលខេត្តព្រះវិហារ សហការជាមួយ​អាជ្ញាធរ​ជាតិ​ព្រះវិហារ​ និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រះវិហារនឹងប្រារព្វ ពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ​​ ឆ្នាំកុរ​​​​​​ ឯកស័ក​​ ព.ស ២៥៦៣ នៅបរិវេណរមណីដ្ឋានប្រាសាទកោះកេរ​​​​ ​ជជាមួយតារាល្បីៗផងដែរ។

   អាជ្ញាធរព្រះវិហារសូមអញ្ជើញពុកម៉ែ​ បងប្អូនទាំងអស់​ ចូលរួមសប្បាយរីករាយ​​ ជួបជុំមហាគ្រួសារខ្មែរ​ ក្រោមម្លប់សន្តិភាព រយះពេល៤ទសវត្សរ៍​ដែលមានឈ្មោះថា​ “ព្រះវិហារសង្ក្រាន្តកោះកេរ​​​​​” ក្នុងន័យអភិរក្ស​​ថែរក្សា​​ វប្បធម៌ ប្រពៃណី​​ ដ៏ផូរផង់របស់ដូនតាខ្មែរយេីង។

  សូមទស្សនានូវពិពណ៌វិវឌ្ឍនភាពនិមិត្តក្រុងស្រុកទាំង៨​ នៃខេត្តព្រះវិហារ និងទស្សនាទស្សនីយភាពសិល្បះបុរាណសម័យយ៉ាងសម្បូរបែបដែលចូលរួមពីតារាល្បីៗ​ ចាប់ពីថ្ងៃទី ១៤-១៥-១៦​ ខែមេសា​ ឆ្នាំ២០១៩​ នាបរិវេណរមណីដ្ឋានប្រាសាទកោះកេរ​​​​ ​នៅក្នុងឃុំស្រយង់ ស្រុកគូលែន​ ខេត្តព្រះវិហារ៕ស្រីរ័ត្ន

អត្ថបទដែលជាប់ទាក់ទង