ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឪពុករបស់យុវជនម្នាក់ ដែលបានស្លាប់ ក្នុងករណីគ្រោះថ្នាក់ចរាចរថា ហត់នឹងទៅជួបសមត្ថកិច្ចម្តងៗដូចទៅសុំទាន ខ្ញុំសុខចិត្តចោលម៉ូតូ០១៨

91

កំពង់ស្ពឺ៖ លោក ជា ហ៊ាន ដែលជាឪពុករបស់យុវជនម្នាក់ដែលបានស្លាប់ក្នុងករណីគ្រោះថ្នាក់ចរាចរមួយ បានលើកឡើងថា ពិតជាអសមត្ថភាពណាស់ គេបុកកូនស្លាប់ហើយម៉ូតូដែលតុលាការសំរេចអោយហើយយកមកវិញមិន បានទៅជួបសមត្ថកិច្ចម្តងៗដូចទៅសុំទានគេចឹង ខ្ញុំសុខចិត្តចោលម៉ូតូ០១៨ហ្នឹងចុះ កុំអោយសមត្ថកិច្ចលំបាកដោយសារយើង យកពេលវេលាអូសរទេះដឹក
ទឹកលក់យកលុយចិញ្ចឹមក្រពះវិញ។

ពាក់ព័ន្ធករណីខាងលើនេះ នៅថ្ងៃទី៨មេសានេះ ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ​ សូមធ្វើ​ការបំ​ភ្លឺ​ជូនសា​ ធារណៈជន​ និងអ្នកនិយម​បណ្ដាញសង្គ​ម​ ​f​a​ce book ទាំ​ង​អស់​មេត្តា​ជ្រាប​ ក្រោយហេតុការ​ណ៍​មានករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាងម៉ូតូនិងម៉ូ​តូ​នៅ​លេីកំណាត់ផ្លូវជាតិលេខ​៤​ កាលពីថៃ្ង​ទី​០៤.​១​២​.​២០១៨​ KM​៤១~៤២ភូមិចំបក់ ឃុំ​វល្លិស​រ​ ស្រុ​កសំរោងទង បណ្ដាលឲ្យ​អ្នកបើក​បរ​ម៉ូតូ​ ម៉ា​ក​ ហុងដាសេ ១២៥ សេរី​ ២០១៨ ពណ៌​ខ្មៅ ស្លាក​លេខ​កំ​ពង់ស្ពឺ 1L.6918​ឈ្មោះ​យី សុភាន់ ភេទប្រុស អា​ យុ​ ១៨ឆ្នាំ នៅភូមិរំលោងប្រភ្លះ​ សង្កាត់​សុព័រទេព ក្រុងច្បារ​មន ស្លាប់​ពេល​បញ្ជូន​ទៅមន្ទី​រពេទ្យ​។

ក្រោយកិច្ចសម្របសម្រួលគ្នារវាងដេីមបណ្ដឹងនិ​ងអ្នក​ បង្កបានព្រមព្រៀងគ្នាទទួលសំណងរដ្ឋប្ប​វេណីបញ្ចប់រឿងនិងយល់ព្រមដកពាក្យបណ្ដឹង​ចៅក្រម​បានចេញដីកាបង្គាប់ក្រោយពីភាគីរងគ្រោះបានដាក់ពាក្យស្នេីសុំម៉ូតូដេីម្បីយកទៅប្រេី​ ប្រាស់បណ្ដោះអាសន្ន​ រង់ចាំ​សំរេចអង្គសេចក្ដី​ច​ប់ជាស្ថារព​ ភាគីរងក្រោយបានដីកា​​ស្រាប់តែកា​ន់យកមកប្រគល់ជូននគរបា​លតែម្ដង​ ជំនាញ​បាន​ណែនាំ​ថាត្រូវតែបោះត្រារដ្ឋបាលដេីម្បីពិនិត្យ​ថា​ វត្ថតាងនោះបានបញ្ជូនទៅតុលាការឬរក្សាទុ​កនៅកន្លែងណា​?​”ការពិតដីកាត្រូវមានដីកាអម​បញ្ជូន​មករដ្ឋបាលត្រង់​”ភាគីរងគ្រោះ​មិនបានទៅ​តាម​ការណែនាំ​នោះទេគឺបាត់មិនឃេីញមកវិញ​រហូត​ក្រោយមកស្រាប់តែមានព័ត៌មានថាជនរងគ្រោះមានដីកាតុលាការហេីយបែរជានគរបាល​មិនព្រម​អោយវត្ថុតាង​ ក្នុងនាមស្នងការដ្ឋាននគរ​បាលខេត្ដ​ សូមបញ្ជាក់​ថាពាក់ព័ន្ធចំណុចនេះនគរ​បាលមិនដែលតឹងតែងក្នុងប្រគល់វត្ថុតាងឲ្យទៅជន​រងគ្រោះ​ ឬជនបង្កឡេីយ​ ប៉ុន្តែ​ការបញ្ជូនសំ​ណុំ​រឿង​គ្រោះថ្នាក់​ចរាចរណ៍​ ភាគច្រើន​គឺវត្ថុតាង​រក្សាទុកនៅច្រេីនកន្លែង​ ពេលខ្លះនៅសាលា​ដំបូ​ងខេត្ដ​ ខ្លះទៀតក៏មានផ្ញេីទុកនៅទីតាំងនគរបាលផងដែរ​ ដូច្នេះត្រូវ​តែធ្វើ​អោយច្បាស់លាស់និងតា​មនីតិវិធី​គឺល្អ​ ​តាមរយៈ​ព័ត៌មាន​ក្នុង​បណ្តាញ​សង្គ​ម​ថានគរបាលតឹងតែងនោះគឺមិនពិតនោះទេ​ សូម​សាធារណៈ​ជន​មេត្តា​យល់និងជ្រាប​ជាព័ត៌មាន​។

ជាក់ស្ដែង​ដីកាបង្គាប់​អោយប្រគល់វត្ថុតាងម៉ូតូជូន​ភាគីរងគ្រោះ​គឺមិនបានបញ្ជាក់ច្បាស់ថានៅស្នង​ការដ្ឋាន​ឬអធិការដ្ឋានក្រុង.ស្រុក​នោះទេគឺបង្គាប់​មកសមត្ថកិច្ចប្រគល់ជាបណ្ដោះអាសន្ននូវវត្ថុតាង
ប៉ុន្តែ​ភាគីរងគ្រោះយល់ថាបែបបទច្រេីនទេីបមិន​ព្រមអនុវត្ដនីតិវិធី​ នគរបាល​ក៏មានការយល់ដល់​អារម្មណ៍​ក្រុមគ្រួសារ​រងគ្រោះ​ផងដែរនៅការបា​ត់បង់សមាជិកគ្រួសារជាទីស្រលាញ់​ ប៉ុន្ដែក៏​មិនអាចថាខុសនោះដែរ​ ដូច្នេះ​សូមការយោគយ​ល់និ​ងព្យាយាមអនុវត្ដអោយត្រូវតាមនីតិវិធីជៀសវាងកំហុសធ្លាក់ទៅលេីសមត្ថកិច្ច​ នៅថៃ្ងស្អែក​នេះម៉ូ​តូជាវត្ថុតាងនិងត្រូវបានប្រគល់ជូនភាគីរងគ្រោះ​​។

ចំណែកលោកប៉ាន់ ខែមប៊ុនថន ប្រកាសស្វែងរកម្ចាស់ Facebook ឈ្មោ ជា ហ៊ាន the Facebookមួយនេះជាបន្ទាន់ បន្ទាប់ពីម្ចាស់ Facebookមួយនេះរងភាពអយុត្តិធម៌។ ដោយលោកបានសរសេរសារបង្ហោះថា “ខ្ញុំមានបំណងចង់ជួបបន្ទាន់បំផុតចំពោះ លោកពូ ជា ហ៊ាន the Facebookមួយនេះ បងប្អូនខាងកំពង់ស្ពឺជួយស្រាវជ្រាវផង បើបានដំណឹងជួយខលខ្ញុំដោយអនុគ្រោះតាមលេខទូរសព្ទ័ 012504222 រឺ010504222 សូមអរគុណ”។

គួរ​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ទី៤ ខែ​ធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង​ប្រហែល​ជិត ៧​យប់ មាន​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ បណ្ដាល​មក​ពី​ឈ្មោះ ឌិង ស៊ុងពីង បើកបរ​ឆ្លង​ផ្លូវ​មិន​ប្រយ័ត្ន ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​របស់​ឈ្មោះ យី សុភាន់ បណ្ដាល​ឱ្យ​ស្លាប់​បាត់​បង់​ជីវិត​នៅ​ចំណុច​ភូមិ​ចំបក់ ឃុំវល្លិសរ ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ។ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​មក​ទៅ​តុលាការ ដោយ​ដក​ហូត​មួយ​គ្រឿង​ម៉ាក ZoomerX ជា​របស់​ជន​ជាតិ​ចិន ដែល​ជា​ជន​បង្ក​ក្នុង​គ្រោះ​ថ្នាក់​ខាង​លើ និង​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​ហុងដា C125 ជា​របស់​ជន​រង​គ្រោះ។
បើ​តាម​ឈ្មោះ ឌីង ស៊ុងពីង បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​កើត​ហេតុ ខ្លួន​បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ ទិញ​ឥវ៉ាន់​នៅ​ផ្សារ​ចំបក់។ ពេល​ត្រលប់​មក​វិញ ក៏​បាន​បើក​កូតហ្វា និង​បើក​ភ្លើងស៊ីញ៉ូ​ឆ្វេង​ដើម្បី​បត់ ដោយ​មិន​បាន​ឃើញ​ម៉ូតូ​ផ្សេង​ឡើយ។ ប៉ុន្តែ​នៅ​ពេល​ឆ្លង​មិន​ទាន់​ផុត​ទ្រូង​ផ្លូវ​ផង ស្រាប់​តែ​មាន​ម៉ូតូ​មួយ​គ្រឿង​ទៀត​បើក​ដោយ​ល្បឿន​លឿន​មក​បុក​ជាមួយ​គ្នា​ពេញ​ទំហឹង បណ្ដាល​ឱ្យ​ម្ចាស់​ម៉ូតូ​នោះ​បាត់​បង់​ជីវិត។
ក្រោយ​ពី​ធ្វើ​បុណ្យ​សព​ចប់​សព្វ​គ្រប់ ឪពុក​របស់​ជន​រង​គ្រោះ​ដែល​មាន​ឈ្មោះ ជា ហ៊ាន បាន​ស្នើ​សុំ​យក​ម៉ូតូ​ត្រលប់​មក​ផ្ទះ​វិញ ព្រោះ​វា​ជា​កេរមរតក​របស់​កូន ស្រលាញ់​ខ្លាំង​តាំង​ពី​នៅ​រស់។ តុលាការ​ក៏​បាន​យល់​ព្រម​តាម​ការ​ស្នើសុំ ដោយ​អនុញ្ញាត​ឱ្យ​លោក ជា ហ៊ាន ជា​ដើម​បណ្ដឹង​រដ្ឋប្បវេណី យក​ម៉ូតូ​ត្រលប់​ទៅ​វិញ ហើយ​ការ​សម្រេច​នោះ​ធ្វើ​ឡើង​ដោយ​ចៅ​ក្រម​ស៊ើបសួរ​តាំង​ពី​ថ្ងៃ​ទី១៣ ខែ​មីនា ឆ្នាំ​២០១៩។
បើ​តាម​ដីកា​សម្រេច​នោះ បាន​បញ្ជាក់​ថា ភាគី​ទាំង​សង​ខាង បាន​ព្រម​ព្រៀង​លើ​សំណង​រួច​អស់​ទៅ​ហើយ។ ចំណែក​ដើម​បណ្ដឹង​ដែល​មាន​លោក ជា ហ៊ាន ជា​ឪពុក ក៏​បាន​ដក​ពាក្យ​បណ្ដឹង​ទាមទារ​សំណង​ទៀត​ដែរ។ ដូច​នេះ​ហើយ ទើប​ចៅ​ក្រម​ស៊ើបសួរ សម្រេច​ប្រគល់​ម៉ូតូ​ដល់​ជន​រង​គ្រោះ​ដើម្បី​យក​ទៅ​ប្រើ​ប្រាស់​ជា​បណ្ដោះ​អាសន្ន តែ​ហាម​លក់​ដូរ រហូត​ដល់​តុលាការ​សម្រេច​ដល់​អង្គ​សេចក្ដី​ជា​ស្ថាពរ។ ប៉ុន្តែ​រហូត​មក​ដល់​ថ្ងៃ​ទី៨ ខែ​មេសា នៅ​តែ​មិន​អាច​យក​ម៉ូតូ​មក​វិញ​បាន ព្រោះ​តែ​សមត្ថកិច្ច​ហាក់​មិន​អើ​ពើ​សោះ៕

អត្ថបទដែលជាប់ទាក់ទង