ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ ដោយសារតែស្រុកយើងសំបូរអ្នក បញ្ចេញកំហឹងសូមជូន…

125


ស្រុកខ្មែរយើងនេះសព្វថ្ងៃសំបូរអ្នកបញ្ចេញកំហឹងគ្រាន់បើខ្លះចូលចិត្តបង្ហោះម៉ូតូ ខ្លះចូលចិត្តវ៉ៃតប់ ខ្លះចូលចិត្ត
កាប់ចាក់ ខ្លះចូលចិត្តបាញ់បោះ ។
ដោយសារតែស្គាល់មេៗកីឡាច្រើនហើយម្យ៉ាងទៀតព្រសឥន្ទ្រាធិរាជបានកោះនាយខ្ញុំទៅប្រាប់ថាស្រុកយើង
មានសហព័ន្ធបាញ់កាំភ្លើង សហព័ន្ធប្រដាល់ សហព័ន្ធយានយន្ដ សហព័ន្ធគុនដាវ សហព័ន្ធហោះហើរជាដើមសូម
អ្នកទៅជួយអង្វរមេៗសហព័ន្ធទាំងនោះឲ្យទទួលយកអ្នកដែលចូលចិត្តធ្វើអ្វីៗតាមទំនើងចិត្ត ។
លោកឌួង ណាគ្រីដែលចូលចិត្តបាញ់បោះម្យ៉ាងគាត់ជាអនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌផងបើគាត់ជាប់គុកក៏
ចាប់ទៅហើយបើមិនជាប់ទេគួរតែបញ្ចប់មុខងារជាប៉ូលីសរបស់គាត់ដើម្បីឲ្យគាត់មកនៅសហព័ន្ធបាញ់កាំភ្លើងដើម្បី
ឲ្យត្រូវនឹងជំនាញគាត់ ។ តែបើគាត់ជាប់គុកបន្ទាប់ពីរួចទោសក៏គួរតែឲ្យគាត់មកនៅសហព័ន្ធបាញ់កាំភ្លើងដែរនេះជា
ទង្វើមួយដើម្បីឲ្យសមតាមបំណងគាត់ប៉ុណ្ណោះ ។
អ្នកវ៉ៃតប់ អ្នកបង្ហោះម៉ូតូ អ្នកចាប់ចាក់ក៏អាចទាក់ទងមកគណៈកម្មាធិការជាតិអូឡាំពិក ឬសាមីសហព័ន្ធ
ផ្ទាល់ព្រោះបើវ៉ៃគឺវ៉ៃដោយមានច្បាប់ទម្លាប់មានអាជ្ញាកណ្ដាលត្រឹមត្រូវ បើកាប់ចាក់ក៏មានកន្លែងកាប់ចាក់ហើយបើពូ
កែអាចបានជិះយន្ដហោះទៅកាប់ចាក់នៅក្រៅប្រទេសទៀតផង ។
សូមកុំបំផ្លាញអានាគតខ្លួនឯង កុំធ្វើឲ្យខ្លួនឯងក្លាយជាអ្នកទោសអី រឿងកាប់ចាក់ វ៉ៃតប់ បាញ់បោះមានកន្លែង
របស់គេដើម្បីប្រព្រឹត្តិដើម្បីកុំឲ្យមានតោសហេស ហេ ។ បុណ្យសក្តិដល់ទៅអនុប្រធាននាយកដ្ឋានហើយនៅតែល្ងង់
មិនដឹងកន្លែងបាញ់បោះគ្មានទោស ។

អត្ថបទដែលជាប់ទាក់ទង