ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្មេងប្រុសអាយុទើប ៣ឆ្នាំ រត់ឆ្លងផ្លូវ ត្រូវរថយន្តធុនធំ កិនបែកក្បាលស្លាប់

70

ខេត្តកណ្តាល៖ រន្ធត់ណាស់ ក្មេងប្រុសអាយុទើប ៣ឆ្នាំ រត់ឆ្លងផ្លូវ ត្រូវរថយន្តធុនធំ កិនបែកក្បាលស្លាប់ គួរឲ្យអនិច្ចាពន់ពេក ដែលហេតុការណ៍ដ៏តត់ស្លុតនេះ កើតឡើងនៅថ្ងៃសៅរ៍១៥កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១៨និង៣០នាទី នៅចំណុចផ្លូវលេខ២១ ភូមិកោះខែល ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល ។
ដោយមានរថយន្ត០១គ្រឿង ម៉ាកFUSO ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ3D-9625 (សណ្ដោងរ៉ឺម៉កពីក្រោយ ពាក់ផ្លាកលេខភ្នំពេញ4-1780) អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួន) បានបើករថយន្តពីត្បូងមកជើង(ជ្រៃធំ-ភ្នំពេញ) ។
លុះពេលមកដល់ចំណុចកើតហេតុខាងលើស្រាប់តែមានក្មេងឈ្មោះ គន្ធា សុវណ្ណារ៉ា ភេទប្រុស អាយុ ០៣ឆ្នាំ មានឪពុកឈ្មោះ ក្លូត សុគន្ធា អាយុ ៣៧ឆ្នាំ និងម្ដាយឈ្មោះ ឡេង ផាន់ណា អាយុ ៣៣ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិព្រែកកែវ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល បានរត់ឆ្លងផ្លូវពីកើតមកលិច ចូលកង់ក្រោយរថយន្តខាងស្ដាំ បណ្ដាលឲ្យរថយន្តកិនបែកក្បាលស្លាប់នៅនឹងកន្លែងកើតហេតុតែម្ដង ។
ក្រោយពេលកើតហេតុសមត្ថកិច្ចយើងបានចុះទៅកន្លែងកើតហេតុធ្វើការវាស់វែង និងយកវត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីនៃច្បាប់ ។
ចំណែកសាកសព បានប្រគល់អោយក្រុមគ្រួសារយកទៅ ធ្វើបុណ្យតាមប្រពៃណី ។
នគរបាលមូលដ្ឋានបានសន្និដ្ឋានថា ករណីនេះបង្កឡើងដោយអាណាព្យាបាលក្មេង មានការធ្វេសប្រហែស ខ្ជីខ្ជា ខ្វះការប្រុងប្រយ័ត្ន ទើបបង្កឲ្យមានគ្រោះថ្នាក់ចរាចរកើតឡើង ៕

អត្ថបទដែលជាប់ទាក់ទង