ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឡានដឹកអាចម៍ដីបើកហោះ ដូចនៅក្នុងរឿងចិនហុងកុងកាប់ដាវអ៊ីចឹង…!!!

108

កណ្ដាល៖ឡានដឹកអាចម៍ដីមួយគ្រឿងបានហោះផ្ងារជើងជ្រគ្រឹងៗ គួរអោយខ្លាចញាក់សាច់ ខណៈពេលតៃកុងឡានដឹកដីរូបនេះ គាត់បើកដឹកអាចម៍ដីទៅចាក់នៅភូមិព្រែកស្វាយ ឃុំឈើទាល់ ស្រុកកៀនស្វាយ ខេត្តកណ្ដាលកាលពីរសៀលថ្ងៃទី២០ខែឧសភាឆ្នាំ២០១៩នេះ។ ប៉ុន្តែមិនបង្កគ្រោះថ្នាក់អ្វីនោះទេពោលគឺគ្រាន់តែឡានក្រឡាប់ហោះ ទល់មេឃតែប៉ុណ្ណោះ។
តៃកុងឡានគាត់មានឈ្មោះសារាយ ភេទប្រុសអាយុ២៧ឆ្នាំនៅឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
អ្នកដែលឃើញហេតុការណ៍ខាងលើនេះ បាននិយាយរៀបរាប់ថានៅម៉ោងខាងលើនោះគេឃើញឡាន ដឹកអាចម៍ដីមួយគ្រឿងខាងលើនេះបើកបរនៅលើកំណាត់ផ្លូវជាតិលេខ១១០ដោយ ដឹកអាចម៍ដីពេញឡានយកទៅចាក់លប់ដីនៅភូមិព្រែកស្វាយឃុំឈើទាល ហើយពេលកំពង់ចាក់អាចម៍ដីចេញពីឡាននោះវាមិនដឹងជាជួប នូវឧបសគ្គអ្វីនោះទេស្រាប់តែតៃកុងឡានគាត់ចុចគន្លឹះឡានចាក់អាចម៍ដីចេញឡាន តែគន្លឹះឡានវាគាំងជាប់ធ្វើអោយអាចម៍ដីនៅលើឡានរអិលមកក្រោយឡាន ធ្វើអោយឡានដឹកអាចម៍នោះក្រឡាប់ហោះក្បាលឡានបាស់ឡើងទៅលើ ឡើងជ្រគ្រឹងៗដោយតៃកុងឡាននៅជាប់នៅក្នុងកាប៊ីនឡាន ដោយស្រែកហៅគេឯងអោយជួយអន្តរាគមន៍ផងដែរ។ហើយភ្លាមនោះគេឃើញ តៃកុងឡានស្ទួចមួយគ្រឿងបើកទៅជួយស្ទួចឡានដឹកអាចម៍នោះ ចេញពីកន្លែងកើតហេតុនិងរំដោះតៃកុងឡានចេញពីកាប៊ីនឡានរួចផុតពីគ្រោះថ្នាក់ផងដែរ ពោលគឺសំណាងមួយក្នុមួយពាន់គ្រោះថ្នាក់។ដូចនេះសូមស្នើរទៅដល់ អ្នកបើកបរឡានធុនតូចនិង ឡានធុនធំទាំងអស់ពិសេសឡានដឹកអាចម៍ដី ដឹកខ្សាច់ ឡានកុងតឺន័រមុននិងចេញដំណើរសូមតៃកុងឡាននិមួយៗគួរពិនិត្យមើលឡានរបស់ខ្លួន បើកបរនេះអោយបានត្រឹមត្រូវជាមុនសិនទើបបើកបរតាមដងផ្លូវនានា វាមិនបង្កគ្រោះថ្នាក់ជាយថាហេតុដល់អ្នកដ៏ទៃឬខ្លួនឯងផងដែរ ពោលគឺការពារប្រសើរជាងព្យាបាល (សុវត្ថិភាពជាចម្បង)៕

អត្ថបទដែលជាប់ទាក់ទង