ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆ្លងចរន្តអគ្គីសនី ឆេះអូប័រ១គ្រឿង នៅខេត្តព្រះសីហនុ

72

ថ្ងៃទី២១ ខែឧសភា ឆ្នាំ ២០១៩ វេលាម៉ោង ១៩:១0នាទី មានករណី ឆេះអូប័រមួយកើតឡើង ស្ថិតនៅចំនុចផែ៦៥ ទំនប់រលក ក្រុម២៨ ភូមិ៣ សង្កាត់លេខ ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ការខូចខាត
អូប័រ ម៉ាកYamaha 500cc ទំហំ ទទឹង ២,៥ ម៉ែត្រ បណ្តាយ ៨ម៉ែត្រ (ឆេះទាំងស្រុង ) ដោយមូលហេតុ ឆ្លងចរន្តអគ្គីសនី ពេលដែលអ្នកមើលថែចាប់ភ្លើងអាគុយចូលអូប័រ។ ក្នុងប្រតិបត្តិការកងកម្លាំងបានចេញ​ រថយន្ត២ គ្រឿង​ដេីម្បីបាញ់ពន្លត់ ប្រើប្រាស់ទឹកអស់២ឡាន​ ។

អត្ថបទដែលជាប់ទាក់ទង