ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លិចទូក ទេសចរណ៍មួយគ្រឿង នៅទីតាំងកំពង់ផែ ជិត​ ម្លប់ជ្រៃប៉ោកី​

50

លោកឧត្តមសេនីយ៍ត្រី ណុប បញ្ញាស្នងការរងទទួលការងារ នគរបាលទេចរណ៍បញ្ជាក់ថា មិនមានអ្នកគ្រោះថ្នាក់ទេ ក្នុងករណីលិចទូកទេសចរណ៍ នៅចំណុចមុខ សណ្ឋាគារ ឃ្វីនកូ។

នៅវេលាម៉ោង ២១និង០០នាទីថ្ងៃទី១៦ខែមិថុនាឆ្នាំ២០១៩ មានករណីលិចទូកដឹកភ្ញៀវទេសចរណ៍មួយគ្រឿង ពណ៍សរ ទទឹង១១ម៉ែត្រ បណ្តោយ២៣,៧០ម៉ែត្រ របស់ក្រុមហ៊ុន ដាលីធួរ នៅចំណុចមុខ សណ្ឋាគា ឃ្វីន កូ ចំងាយពីឆ្នេរប្រហែល៥០ម៉ែត្រ ស្ថិតនៅភូមិ៣ សង្កាត់៣ ក្រុង/ខេត្តព្រះសីហនុ។
មូលហេតុនៃកាលិចទូកបណ្តាលមកពីទឹករលកបោកខ្លាំងធ្វេីអោយរបូតឆ្នុកផ្នែកខាងក្រោយទឹកហូរចូលរហូតលិចទូក។
ពេលនោះ អ្នកបេីកបរ និង បុគ្គលិកចំនួន៤នាក់បាននាំគ្នា ទប់ឆ្នុកកន្លែងទឹកចូលតែទប់មិនឈ្នះ ទេីបបណ្តាលអោយទូកនោះលិចតែម្តង។
ករណីខាងលេីមិនបណ្តាល អោយគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡេីយ
បច្ចុប្បន្ន ម្ចាស់ទូកកំពុងនាំគ្នាស្តាទឹកចេញដេម្បីលេីកទូកយកទៅជួសជុល។

លោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរងទទួលការងារទេសចរណ៍បានមានប្រសាសន៍ថា ករណីលិចទូកទេសចរណ៍នេះ គឺដំបូងឡើយក្រោយពីទូកនេះ ដាក់ភ្ញៀវទេសចរណ៍នៅផែកាំសាបអស់ហើយ ទូកនេះក៏បានចូលទៅចតនៅផែទំនប់រលកវិញ ខណះពេលកំពុងតែធ្វើដំណើរទៅចតនោះ ដោយសារតែខុសលក្ខណៈបច្ចេកទេស ធ្វើអោយទឹកហូរចូលឃ្លប់ម្ខាងនៃទូកនេះ ភ្លាមៗនោះកាពីទែននិងបុគ្គលិកលើទូកក៏ បានដឹងហេតុការណ៏នោះតែដោយសារមិន អាចស្តារទឹកចេញពីទូកមិនទាន់ កាពីទែនក៏សំរេចចិត្តអេបទូក មកខាងឆ្នេរក្បែច្រាំងទៅ។ លោកឧត្តមសេនីយ៍ត្រីស្នងការរង បានបញ្ជាក់ថាករណីនេះមិនបានបង្កអោយ មានគ្រោះថ្នាក់ដល់អ្នកណាឡើយ ហើយសម្ភារៈ ដែលរើរចេញពីទូកមកដាក់ច្រាំងនោះ គឺដើម្បីអោយស្រាលទូក ដើម្បីងាយអូសចេញពីច្រាំង។

លោកឧត្តមសេនីយ៍ស្នងការរងក៏បានសំណូមពរអោយសាធរណៈជន ជាពិសេសបណ្តាញព័ត៌មាន ទាំងអស់ជ្រាបជាព័ត៌មាន កុំអោយមានការភាន់ច្រឡំ និងសូមអោយមូលដ្ឋានច្បាស់លាស់មុននឹងផ្សាយ៕

អត្ថបទដែលជាប់ទាក់ទង