ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ជូនជនជាតិចិន១២នាក់ ទៅតុលាការ ករណីចាប់ជំរិតទារប្រាក់ជនជាតិចិន

66

បន្ទាយមានជ័យ៖ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជូនជនសង្ស័យជាជនជាតិចិនចំនួន១២នាក់ ទៅតុលាការ បន្ទាប់ពីចាប់បង្ខាំងមនុស្សជំរិតទារប្រាក់ប្រព្រឹត្តនៅក្នុងក្រុងប៉ោយប៉ែត។

កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ កម្លាំងនគរបាលផែនការងារព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងនគរបាលក្រុងប៉ោយប៉ែត បានចេញប្រតិបត្តិការឆ្មក់ចូលបង្រ្កាប ចាប់ឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនចំនួន១២នាក់ ដែលបានធ្វើការបង្ខាំងជនជាតិចិនដូចគ្នាចំនួនបីនាក់ នៅក្នុងផ្ទះសំណាក់ពីរកន្លែង គឺផ្ទះសំណាក់សុផល ថាវី និងផ្ទះសំណាក់លីហ៊ូវ ដើម្បីជំរិតទារប្រាក់។

ប្រតិបត្តិការឆ្មក់ឃាត់ចាប់ជនសង្ស័យ និងរំដោះជនរងគ្រោះធ្វើឡើងក្រោមការសម្របសម្រួលនីតិវិធីពី លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចបាន​រំដោះជនរងគ្រោះចំនួន៣នាក់​ និងចាប់ខ្លួនជនសង្ស័យបាន១២នាក់ នៅផ្ទះសំណាក់​សុផល​ថាវី​ ។
១.He wu jun អាយុ ៣០ឆ្នាំ
២. Liu Meng Hui អាយុ ២៥ឆ្នាំ
៣. Zhang Hang អាយុ ២២ឆ្នាំ
៤. He. Fan អាយុ ២៥ឆ្នាំ
៥. Miao Yun. អាយុ ២០ឆ្នាំ
៦. Li hong Fu អាយុ ២៤ឆ្នាំ​  ។

ចំណែកករណីទីពីរសមត្ថកិច្ចបានចុះទៅឆែកឆេរផ្ទះសំណាក់មួយកន្លែងទៀត​យីហោ លី ហ៊ូវ ដោយមានការសហការពីម្ចាស់ផ្ទះ​ កម្លាំងបានឆ្មក់ចូល​ បន្ទប់១០៣/១០៤/១០៩ រំដោះជនរងគ្រោះជាជនជាតិចិន ដែលត្រូវគេបង្ខាំងទុក(ធេី្វទារុណកម្ម​វាយដំដៃជាប់ចំណង ចំនួន០២នាក់​ បន្ថែមទៀតឈ្មោះ÷
១. Tuli Gule  អាយុ ១៨ឆ្នាំ
២. Tian gang អាយុ ៣៦ឆ្នាំ​។
ឃាត់ខ្លួនជនសង្ស័យ០៦នាក់បន្ថែមទៀត រួមមានឈ្មោះ
១. Wang gua quan  អាយុ ២២ឆ្នាំ
២. Yang Zhao.   អាយុ ២៤ឆ្នាំ
៣. Mang Chao.  អាយុ ២៧ឆ្នាំ
៤. Yang Tian.  អាយុ ៣១ឆ្នាំ
៥. Lie Yu Hang.  អាយុ ២២ ឆ្នាំ
៦. Ding chun. អាយុ ១៨ឆ្នាំ

កម្លាំងនគរបាលបង្រ្កាបចាប់ឃាត់ខ្លួនជនជាតិចិន១២នាក់ខាងលើ អនុវត្តតាមបណ្តឹងរបស់ស្ថានទូតចិនប្រចាំប្រទេសកម្ពុជា បន្ទាប់ពីទទួលព័ត៌មានពីក្រុមគ្រួសារជនរងគ្រោះនៅប្រទេសចិន។

ជនរងគ្រោះ៣នាក់ជាជនជាតិចិន ត្រូវបានជនសង្ស័យជនជាតិចិនទាំងនោះបង្ខាំងទារប្រាក់ និងធ្វើទារុណកម្ម ហើយផ្ញើរូបភាពទៅគ្រួសារជនរងគ្រោះនៅក្នុងប្រទេសចិន ក្រោយពីក្រុមជនសង្ស័យឱ្យប្រាក់ទៅជនរងគ្រោះខ្ចីលេងល្បែងចាញ់អស់ប្រាក់ និងគ្មានប្រាក់សងទៅក្រុមជនសង្ស័យទាំងនោះវិញ។ ជនរងគ្រោះរងការធ្វើទារុណកម្មបង្កឱ្យរបួសស្នាមពេញខ្លួន ហើយត្រូវបានកម្លាំងនគរបាលរំដោះបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជនមួយកន្លែងក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

អធិការ​នគរបាល​រង​ក្រុង​ប៉ោយប៉ែត​ទទួលបន្ទុក​ផ្នែក​អន្តោប្រវេសន៍ លោក អេង លីហួ បានថ្លែងថា ជនល្មើស​ជា​ជន​ជាតិ​ចិន​ទាំងនោះ សមត្ថកិច្ច​ចាប់​បាន​នៅ​ក្នុង​ផ្ទះសំណាក់ ឈ្មោះ សុផល ថាវី ចំនួន​៦​នាក់ និង​រំដោះ​ជនរងគ្រោះ​បាន​ម្នាក់ និង​ជនជាតិ​ចិន​ចំនួន​៦​នាក់​ទៀត​ចាប់​នៅ​ក្នុង​ផ្ទះ​ជួល​ក្បែរ​ផ្ទះសំណាក់​សុផល ថាវី នោះដែរ និង​ជួយ​រំដោះ​ជនរងគ្រោះ​២​នាក់ នៅ​ក្នុង​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ពាក់ព័ន្ធនឹងការឃាត់មនុស្សដើម្បីឱ្យ​សង​លុយ​វិញ ដោយសារ​ចិន​គ្នា​គាត់​ជំពាក់​លុយ ហើយ​ឃាត់​មនុស្ស​ឱ្យ​សង​លុយ​វិញ ដល់ពេល​អីចឹង យើង​បាន​ទទួល​ពាក្យបណ្ដឹង​ពី​ឪពុកម្ដាយ​ពី​ប្រទេស​ចិន​តាមរយៈ​ស្ថានទូត​ប្រចាំ​នៅ​កម្ពុជា ហើយក៏​ចុះ​បង្ក្រាប​បាន​២​ទីតាំង​។ ទាំងនេះ​មាន​លិខិតឆ្លងដែន​ទាំងអស់​គ្នា។

លោក​បន្ត​ថា សមត្ថកិច្ច​បាន​សាកសួរ​ជនជាតិ​ចិន​ទាំងនោះ តាំងពីថ្ងៃចាប់ខ្លួន រហូត​ដល់​រសៀល​ដដែល នៅ​ថ្ងៃ​ទី​១៦ មិថុនា នៅ​មិនទាន់​ចប់​នៅ​ឡើយ​ទេ។ លោក​ថា សមត្ថកិច្ច​នឹង​បន្ត​សាកសួរ​ទៀត មុននឹង​បញ្ជូន​ពួកគេ​ទៅ​ សាលាដំបូងខេត្តបន្ទាយមានជ័យ៕

អត្ថបទដែលជាប់ទាក់ទង