ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នឹងបញ្ជូនកីឡាហែលទឹក១៩រូបទៅហាត់ និងស្វែងយល់ពីវប្បធម៌ជប៉ុនមួយសប្ដាហ៍

124

ភ្នំពេញ:បើតាមការអះអាងពីលោកហែម គីរីអគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកនោះថា ស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជាបានទទួលយក សំណើរបស់សហព័ន្ធខ្មែរកីឡាហែលទឹកស្ដីពីការបញ្ជូនកីឡាករ-កីឡាការិនីចំនួន១៩រូប និងអ្នកសម្របសម្រួលមួយរូប ដើម្បីទៅហ្វឹកហាត់មួយសប្ដាហ៍ហើយ ។

លោកគីរីបានថ្លែងប្រាប់ទៅកីឡាករ-កីឡាការិនីរបស់លោករួចហើយថាការចេញទៅប្រទេសជប៉ុន រយៈពេលមួយសប្ដាហ៍នេះគឺដើម្បីហ្វឹកហាត់ជាមួយកីឡាករ-កីឡាការិនីវ័យក្មេងៗ របស់ជប៉ុន ឯការស្នាក់នៅគឺបែងចែកគ្នា រស់នៅជាមួយគ្រួសារជប៉ុនដើម្បីស្វែងយល់ និងចែករំលែកពីចំណេះដឹងវប្បធម៌ដល់គ្នាទៅវិញទៅមក ។

គ្រួសារជប៉ុនចូលចិត្តធ្វើបែបនេះព្រោះនេះជាទស្សនៈកិច្ចសិក្សាដើម្បីស្វែងពីការរស់នៅប្រចាំថ្ងៃពីគ្នាទៅវិញទៅមក ។ការផ្ដល់ដល់គ្នាទៅវិញទៅមកពីប្រពៃណី ពីការរស់នៅប្រចាំថ្ងៃ ពីការងារប្រចាំថ្ងៃ ។កន្លងមកខេមរសហព័ន្ធការាតេ-ដូធ្លាប់បានទទួលនូវទស្សនៈកិច្ចសិក្សាបែបនេះពីជប៉ុនដែរ ។

លោកអគ្គលេខាធិការបន្តថាការចេញទៅជប៉ុនលើកនេះមិនសំដៅតែលើកីឡាករ-កីឡាការិនីជម្រើសជាតិនោះទេ តែសំដៅទៅលើវ័យ និងសីលធម៌ព្រោះលើកនេះ ត្រូវរស់នៅជាមួយគ្រួសារជប៉ុន ៕

អត្ថបទដែលជាប់ទាក់ទង