ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បារាំងថ្កោលទោសអ៊ីស្រាអែល ដែលបំផ្លាញអគារលំនៅដ្ឋានប៉ាឡេស្ទីន

71


ប៉ារីស៖ប្រទេសបារាំងបានថ្កោលទោសទង្វើរបស់អ៊ីស្រាអែល កាលពីថ្ងៃចន្ទដែលបំផ្លាញ លំនៅដ្ឋានរបស់ប៉ាឡេស្ទីននៅជិតក្រុងយេរូសាឡឹមដោយនិយាយថាការបំផ្លិចបំផ្លាញនេះបានបង្កើតជា “គ្រោះថ្នាក់” និងរំលោភលើច្បាប់អន្តរជាតិ។

សេចក្ដីថ្លែងការណ៍មួយពីក្រសួងការបរទេសបារាំងបាននិយាយថា “ប្រទេសបារាំងថ្កោលទោសការវាយកម្ទេចដោយ កងទ័ពអ៊ីស្រាអែលនៃអគារជាច្រើននៅក្នុងតំបន់វ៉ាឌីអាល់ – មមូសនៅភាគអាគ្នេយ៍នៃក្រុងយេរូសាឡឹម” ។ សេចក្តីថ្លែងការណ៍បន្តថា ការបំផ្លាញទាំងនេះបានកើតឡើងជាលើកដំបូង នៅក្នុងតំបន់ដែលគ្រប់គ្រងដោយ អាជ្ញាធរប៉ាឡេស្ទីនក្រោមកិច្ចព្រមព្រៀងទីក្រុងអូស្លូ។វាតំណាងឱ្យគំរូដ៏គ្រោះថ្នាក់មួយ ដែលបង្កការគំរាមកំហែងដោយ ផ្ទាល់ដល់ដំណោះស្រាយនៃរដ្ឋទាំងពីរ។

អត្ថបទដែលជាប់ទាក់ទង