ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រាជធានីភ្នំពេញគ្រោងធ្វើជាម្ចាស់ផ្ទៈ នៃការរៀបចំមហាសន្និបាតសមាគមអន្តរជាតិអភិបាលក្រុង ប្រើប្រាស់ភាសាបារំាងនៅដើមខែធ្នូឆ្នាំ២០១៩នេះ

66

ភ្នំពេញ៖ រាជធានីភ្នំពេញគ្រោងធ្វើជាម្ចាស់ផ្ទៈរៀបចំមហាសន្និបាតសមាគមអន្តរជាតិអភិបាលក្រុង ប្រើប្រាស់ភាសាបារំាងនៅដើមខែធ្នូឆ្នាំ២០១៩នេះ ដោយផ្តោតសំខាន់លើការអភិវឌ្ឍទីក្រុង និងការរស់នៅរបស់ប្រជាពលរដ្ឋ។

អភិបាលរាជធានីភ្នំពេញបានអៈអាងថា រដ្ឋបាលរាជធានីភ្នំពេញបានត្រៀមលក្ខណៈរួច រាល់ហើយក្នុងការធ្វើជាម្ចាស់ផ្ទៈរៀបចំមហាសន្និបាតសមាគមអន្តរជាតិអភិបាលក្រុង ប្រើប្រាស់ភាសាបារំាងចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៥ ខែធ្នូ ខាងមុខនេះ ដែលនឹងមានសមាជិកចូលរួមជាង១០០ ទីក្រុង ដើម្បីជជែកពិភាក្សានិងចែករំលែកបទពិសោធន៍នៃការអភិវឌ្ឍទីក្រុងប្រកបដោយ និរន្តរភាព។

លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្នុងកិច្ចប្រជុំគណៈកម្មការរៀបចំមហាសន្និបាតសមាគមអន្តរជាតិអភិបាលក្រុង ប្រើប្រាស់ភាសាបារំាងនៅរសៀលថ្ងៃទី២៣ ខែកក្កដានេះ បានអៈអាងថា ការរៀបចំមហាសន្និបាតនេះគឺជាមោទនភាពរបស់កម្ពុជានៅលើឆាក អន្តរជាតិដែលមានលទ្ធភាពទទួលស្វាគមន៍គណៈប្រតិភូរជាច្រើនប្រទេសមកប្រជុំនៅក្នុងរាជធានីភ្នំពេញនៃប្រទេសកម្ពុជា ហើយបានបង្ហាញពីកក្តាសុខសន្តិភាពពេញបរិបូរទៅដល់អន្តរជាតិ ផងដែរ។

    លោកបន្តថា ការងារនេះយើងបានរៀបចំសុំការអនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាល និងជម្រាបជូន ទៅក្រសួងពាក់ព័ន្ធគណៈរដ្ឋមន្រ្តីព្រមទំាងខេត្តចំនួន៣ទៀតមានខេត្តសៀមរាប បាត់ដំបង និងកំពត ដែលជាទីក្រុងនិយាយភាសាបារំាងដែរ ចឹងកិច្ចការងារនេះយើងបានរៀបចំបានច្រើនហើយ កិច្ចការចម្បងរបស់យើងគឺការទទួលភ្ញៀវមកពីទីក្រុងផ្សេងៗ ការរៀបចំសន្តិសុខសណ្តាប់ធ្នាប់ ហើយភ្ញៀវនេះធ្វើដំណើរទៅកាន់ខេត្តសៀមរាបដែលយើងត្រូវធ្វើរៀបចំបដិសណ្ឋារកិច្ច។

លោកនួន ផារ័ត អភិបាលរងរាជធានីភ្នំពេញបានឲ្យដឹងថា សមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារំាងដែលគ្រោងធ្វើនៅរាជធានីភ្នំពេញនេះ បានផ្តោតសំខាន់លើប្រធាន បទខួប៤០ឆ្នាំ គឺ៤០ឆ្នាំនៃការបង្កើតសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារំាង  និងខួប ៤០ឆ្នាំនៃការរំដោះរាជធានីភ្នំពេញចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។

លោក បានបញ្ជាក់ថា តាមរយៈនៃការកំណត់យកប្រធានបទនេះ គឺបានបង្ហាញនូវអ្វីដែលជាភាពអច្ឆរិយៈរបស់រាជធានីភ្នំពេញដែលចាប់ផ្តើមពីទីក្រុងខ្មោចហើយក្លាយទៅជាទីក្រុងដែលមានកំណើនសេដ្ឋកិច្ចខ្ពស់នាពេលបច្ចុប្បន្ននេះ។

សូមបញ្ជាក់ថា រាជធានីភ្នំពេញគឺជាទីក្រុងនាំមុខនៅតំបន់អាស៊ី ដោយសារតែរាជធានីភ្នំពេញ មានការិយាល័យអចិន្ត្រៃតែមួយគត់នៅក្នុងសមាគមអន្តរជាតិអភិបាលក្រុង ប្រើប្រាស់ភាសាបារំាង ខណៈមានការិយាល័យអចិន្ត្រៃ២ផ្សេងទៀតទៅតំបន់អាហ្វ្រិក និងអ៊ឺរ៉ុប៕

 

អត្ថបទដែលជាប់ទាក់ទង