ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សូមស្វាគមន៍ លោកប្រធានាធិបតីស្រីលង្កា និង លោកជំទាវ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ច នៅក្នុងខេត្តសៀមរាបអង្គរ

46

ក្រុងសៀមរាប: នៅព្រឹកថ្ងៃទី៩ខែសីហាឆ្នាំ២០១៩នេះ លោកលោក Maithripala Sirisena ប្រធានាធិបតីប្រទេសស្រីលង្កា និង លោកជំទាវ នឹងអញ្ជើញមកបំពេញ ទស្សនកិច្ច ក្នុងខេត្តសៀមរាបអង្គរ ដើម្បីទស្សនាតំបន់ប្រាង្គប្រាសាទបុរាណ្យយើង ផងដែរ។

សូមរំលឹកថា លោកប្រធានាធិបតីស្រីលង្កា បានអញ្ជើញមកដល់កម្ពុជា កាលពីព្រឹកថ្ងៃទី៧ ខែសីហានេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅរយៈពេល៤ ថ្ងៃចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ តបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ។

ដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រធានាធិបតីស្រីលង្កាមកកាន់កម្ពុជា នាពេលនេះ នឹងរួមចំណែកយ៉ាងសំខាន់ដល់ការពង្រឹងចំណងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌ រវាងកម្ពុជា និងស្រីលង្កា ផងដែរ។

អត្ថបទដែលជាប់ទាក់ទង