ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខេត្តព្រះសីហនុ ស្នើឱ្យបងប្អូន ប្រជាពលរដ្ឋចូលរួមសហការណ៍ជាមួយអាជ្ញាធរនិងបញ្ឈប់ការរំលោកភយកអូរប្រលាយនានាក្នុងខេត្ត

67

ខេត្តព្រះសីហនុ៖ លោកគួច ចំរើនអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុកាលពីសៀលថ្ងៃអាទិត្យទី១១ខែសីហាឆ្នាំ២០១៩នេះបានស្នើសុំឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមសហការណ៍ជាមួយអាជ្ញាធរដែនដីបញ្ឈប់ការរំលោកភយកអូរប្រលាយនានាក្នុងខេត្តហើយអាជ្ញាធរនឹងស្តារពង្រីកប្ប្រឡាយឡេីងវិញអោយសមល្មមជាមួយផ្ទៃទឹកដែលធ្លាក់មកពីលេីមេឃដើម្បីរំដោះទឹកចេញពីក្រុងព្រះសីហនុបញ្ចៀសការជនលិច។

  លោកបានបន្តទៀតថា បងប្អូនប្រជាពលរដ្ឋគឺពិតជាបានឃើញគ្រប់គ្នាហើយថា ជំនន់ទឹកភ្លៀងនាប៉ុន្មានថ្ងៃកន្លងមកនេះវាមិនត្រឹមតែធ្វើឲ្យលិចលង់នៅក្នុងក្រុងព្រះសីហនុប៉ុណ្ណោះទេតែវាបានបំភ្លេចបំផ្លាញទៅដល់ហេដ្ឋារចនាសម្ព័ន្ធនានាទ្រព្យសម្បត្តិប្រជាពលរដ្ឋរួមនឹងអាយុជីវិតប្រជាពលរដ្ឋទៀតផង។ដូច្នេះទេលោកសូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមសហការជាមួយនឹងអាជ្ញាធរដើម្បីរួមគ្នាដោះស្រាយទៅលើបញ្ហាលិចលង់ទាំងនេះយើងរំពឹងថាពេលដែលមានមេឃភ្លៀងលើកក្រោយទៀតយើងអាចសម្រួលនិងដោះស្រាយបានបើទោះបីជាយើងមិនអាចដោះស្រាយបានជំនន់ទឹកភ្លៀងនេះ១០០ភាគរយក៏ដោយ។ប៉ុន្តែទោះបីជាយ៉ាងណាក្តីក្រុមការងារបាននិងកំពុងបន្តធ្វើការងារនេះហើយ។

  បច្ចុប្បន្នយេីងមានគ្រឿងចក្រអ៊ិច១៤គ្រឿងនិងឡានដឹកមួយចំនួនដេីម្បីកាប់កាយស្តារប្រឡាយទោះបីពេលនេះទឹកបានស្រកមេឃរាំងភ្លៀងយ៉ាងណាក៏ប្រតិបត្តិការនេះនៅតែបន្តក្នុងការធ្វេីអន្តរាគមន៍កាប់កាយស្តារប្រឡាយទាំងអស់នេះដដែរដេីម្បីធានាថាពេលមានភ្លៀងធ្លាក់បន្តទៀតគឺអាចសម្រួលនៅបញ្ហាដែលកេីតមានបានមួយចំនួនជូនដល់ប្រជាពលរដ្ឋ៕

 

អត្ថបទដែលជាប់ទាក់ទង