ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

“អភិវឌ្ឍខ្លួនឯងដើម្បីកែប្រែជីវិត ឲ្យប្រសើរ សំដៅកសាងសង្គមជាតិមួយរឹងមាំ”ជាក្រោមប្រធានបទក្នុង កម្មវិធីបោះជុំរុំរដូវក្តៅ២ថ្ងៃរបស់យុវជនខ្មែរនៅកូរ៉េ

61

ប្រទេសកូរ៉េខាងត្បូង៖អភិវឌ្ឍខ្លួនឯងដើម្បីកែប្រែជីវិតឲ្យប្រសើរសំដៅកសាងសង្គមជាតិមួយរឹងមាំជាក្រោមប្រធានបទក្នុងកម្មវិធីបោះជុំរុំរដូវក្តៅ២ថ្ងៃរបស់យុវជនខ្មែរនៅកូរ៉េហើយក៏ជាស្នាមញញឹមដែលដិតដាមនូវអនុស្សាវរីយ៍មិនអាចបំភ្លេចបានផងដែរ ។

    មន្ត្រីនៃស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េបានអោយដឹងថាកម្មវិធីបោះជុំរុំរដូវក្តៅនេះបានធ្វើឡើងក្នុងរយៈពេល២ថ្ងៃដោយចាប់ពីថ្ងៃទី១០~១១ខែសីហាឆ្នាំ២០១៩ក្រោមការរៀបចំដោយស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េនៅទីក្រុងអានសានសមុទ្រថេប៊ូដូនិងមានការចូលរួមពីសិស្សនិស្សិតពលករនិងអ្នកមានក្រុមគ្រួសារកូរ៉េមកពីទីក្រុងនានាចូលរួមប្រមាណ១៥០នាក់រួមនឹងលោកឃឹមសុខហេងស្ថាបនិកវិទ្យាស្ថានសិក្សាដើម្បីជោគជ័យបានចែករំលែកពីទស្សនៈនៃការកសាងជីវិតឱ្យប្រសើរសំដៅចូលរួមអភិវឌ្ឍន៍សង្គមមួយឱ្យរឹងមាំ។

   ជាមួយគ្នានេះកម្មវិធីជុំរុំក៏បានបញ្ជូលនូវកិច្ចពិភាក្សាពិគ្រោះយោបល់អំពីការរៀបចំអភិវឌ្ឍន៍ខ្លួននិងផែនការជីវិតនិងចុះទស្សនកិច្ចនៅចំការទំពាំងបាយជូដើម្បីសិក្សាស្វែងយល់ពីការដាំទំពាំងបាយជូនិងការផលិតស្រាទំពាំងបាយជូផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង