ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តុលាការខេត្តកំពង់ធំ ៖ លោកមេធាវី គឺម សុជាតិ ធ្វើឱ្យបែកធ្លាយឯកសាររបស់ស្ថាប័នអយ្យការ និងចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ធំ ធ្លាក់ដល់ដៃអ្នកសារព័ត៌មាន ធ្វើខុសពីក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន

179

កំពង់ធំ៖ អយ្យការអមសាលាដំបូងខេត្តកំពង់ធំ បានសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះទង្វើ
របស់លោក គឺម សុជាតិ ជាមេធាវីការពារសិទ្ធិឲ្យជនត្រូវចោទទាំងបីនាក់ បានធ្វើឱ្យបែកធ្លាយឯកសាររបស់ស្ថាប័នអយ្យការ
និងចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ធំ ធ្លាក់ដល់ដៃអ្នកសារព័ត៌មាន និងក្រុមគ្រួសាររបស់ជនប្រព្រឹត្តបទល្មើស ដែលជាឯក
សារសម្ងាត់នៃការស៊ើបអង្កេត និងការស៊ើបសួររបស់តុលាការ ជាអាទិ៍ បានបញ្ចេញលិខិតចោទប្រកាន់របស់តំណាងអយ្យការ
ព្រមទាំងឯកសារសំខាន់ៗផ្សេងទៀត នៅដំណាក់កាលស៊ើបសួរ ឱ្យអ្នកសារព័ត៌មានធ្វើការផ្សព្វផ្សាយជាសារធារណៈ ដែលទង្វើនេះ
ផ្ទុយនឹងច្បាប់ដូចមានចែងក្នុង មាត្រា ១១ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ព្រមទាំងធ្វើខុសពីក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួនថែមទៀតផង។

អយ្យការអមសាលាដំបូងខេត្តកំពង់ធំ បានសេចក្តីថ្លែងការណ៍ទៅលើចំណាត់ការសំណុំរឿងព្រហ្មទណ្ឌ ៥៧៩ អ.ក ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ ទាក់ទងនឹងករណី “លួច” (លួចគោក្របី) កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ ។
អយ្យការអមសាលាដំបូងខេត្តកំពង់ធំ បានទទួលចាត់ការសំណុំរឿង
ព្រហ្មទណ្ឌលេខ ៨៧៩ អ.ក ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ ទាក់ទងនឹងករណី “លួច
” (លួចគោក្របី) កាលពីថ្ងៃទី១៨ ខែសីហា
ឆ្នាំ២០១៨ ដែលមានជនសង្ស័យទី១ ឈ្មោះ មាស ទាំង ទី២ ឈ្មោះ នុត សុធា និងទី៣ ឈ្មោះ មឿន ផល្លី។
ក្នុងករណីខាងលើនេះ អយ្យការអមសាលាដំបូងខេត្តកំពង់ធំ បានធ្វើចំណាត់ការដោយស្របតាមក្រម និងក្រមនីតិ
វិធីព្រហ្មទណ្ឌត្រឹមត្រូវ ព្រមទាំងបានចេញដីកាកោះហៅជនជាប់សង្ស័យចំនួន ០៣ លើក តែពួកគេមិនព្រមចូលខ្លួនតាមដីកា
កោះឡើយ។ តំណាងអយ្យការក៏សម្រេចចេញដីកាបញ្ជាឱ្យចូលខ្លួនលើជនជាប់សង្ស័យឈ្មោះ មាស នាង ឈ្មោះ នុត សុធា និងប្រពន្ឋ
ឈ្មោះ មឿន ផល្លិ ដែលខ្លឹមសារនៃដីកានេះ អនុញ្ញាតឱ្យមន្ត្រីនគរបាលយុត្តិធម៌ប្រើប្រាស់កម្លាំងសាធារណៈ ដើម្បីបង្ខំឱ្យជននេះ
ចូលមកបង្ហាញខ្លួន ។ ស្រាប់តែនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ ឈ្មោះ មាស នាង ឈ្មោះ នុត សុធា និងប្រពន្ឋឈ្មោះ មឿន ផល្លី
ដោយអ្នកទាំងបីបានជឿជាក់ទៅលើមេធាវីរបស់ខ្លួនថា មកបញ្ចប់រឿងក្ដី តែពេលមកដល់តុលាការត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតាម
ដីកាបញ្ជាឱ្យចូលខ្លួនដែលស្ថាប័នអយ្យការបានចេញតាំងពីយូរមកហើយ។

លើសពីនេះទៅទៀត អយ្យការអមសាលាដំបូងខេត្តកំពង់ធំ ពិតជាមានការសោកស្តាយយ៉ាងខ្លាំងចំពោះទង្វើ
របស់លោក គឺម សុជាតិ ជាមេធាវីការពារសិទ្ធិឲ្យជនត្រូវចោទទាំងបីនាក់ខាងលើ បានធ្វើឱ្យបែកធ្លាយឯកសាររបស់ស្ថាប័នអយ្យការ
និងចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ធំ ធ្លាក់ដល់ដៃអ្នកសារព័ត៌មាន និងក្រុមគ្រួសាររបស់ជនប្រព្រឹត្តបទល្មើស ដែលជាឯក
សារសម្ងាត់នៃការស៊ើបអង្កេត និងការស៊ើបសួររបស់តុលាការ ជាអាទិ៍ បានបញ្ចេញលិខិតចោទប្រកាន់របស់តំណាងអយ្យការ
ព្រមទាំងឯកសារសំខាន់ៗផ្សេងទៀតនៅដំណាក់កាលស៊ើបសួរ ឱ្យអ្នកសារព័ត៌មានធ្វើការផ្សព្វផ្សាយជាសារធារណៈ ដែលទង្វើនេះ
ផ្ទុយនឹងច្បាប់ដូចមានចែងក្នុង មាត្រា ១១ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ព្រមទាំងធ្វើខុសពីក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួនថែមទៀតផង។
ជាក់ស្តែងសំណុំរឿងព្រហ្មទណ្ឌខាងលើនេះ ត្រូវបានសមត្ថកិច្ចជំនាញ ព្រមទាំងតុលាការកំពុងយកចិត្តទុកដាក់ធ្វើការស៊ើបសួរដោយ
សម្ងាត់ និងម៉ត់ចត់បំផុតធ្វើយ៉ាងណាស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋនឹងអាចឈានដល់ការស្វែងរកចាប់ខ្លួនចារីជាបក្ខពួកដ៏ទៃផ្សេងៗ
ទៀតដែលកំពុងព្យាយាមរត់គេចខ្លួន។ ក្នុងករណីខាងលើនេះដែរ ប្រជាពលរដ្ឋ និងសមត្ថកិច្ចនៅក្នុងខេត្តកំពង់ធំ បានអបអរសាទរលើ
ចំណាត់ការរបស់តុលាការ ដែលអាចបង្ក្រាបបានមុខសញ្ញាលួចគោក្របីយ៉ាងសកម្មនេះ តែបែរជាអ្នកសារព័ត៌មាន និងបុគ្គលមួយចំខ្លួន
ដែលជាបក្សពួក និងសាច់ញាតិរបស់ជនត្រូវចោទឈ្មោះ មាស នាង ឈ្មោះ នុត សុធា និងឈ្មោះ មឿន ផល្លី បានធ្វើការរិះគន់ចំពោះ
ចំណាត់ការរបស់សមត្ថកិច្ច និងប្រព័ន្ធតុលាការទៅវិញ៕

អត្ថបទដែលជាប់ទាក់ទង