សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបក្រុមឧក្រិដ្ឋជន ប៉ុនប៉ងដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន ជិត ៦០០ គីឡូក្រាម តាមផ្លូវសមុទ្រ ចេញទៅប្រទេសទី៣
ភ្នំពេញ ៖ អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន ។
កាលពីថ្ងៃទី ២១ ខែមិនា ឆ្នាំ២០២២ វេលាម៉ោង ២០:៥០នាទី សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក១)ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរ លោក វរសេនីយ៍ឯក ម៉ាក់ សេរីវឌ្ឍនា នាយករងមន្ទីរ និងលោក វរសេនីយ៍ទោ ហុង វណ្ណារិទ្ធ ចូលរួមសហការកម្លាំងជំនាញ នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ សម្របសម្រួលដោយ លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង អយ្យការអម សាលាដំបូងខេត្ដព្រះសីហនុ បានស្រាវជ្រាវ និងឈានទៅបង្ក្រាប ក្រុមឧក្រិដ្ឋជនដឹកជញ្ជូនសារធាតុញៀនឆ្លងដែន បំរ៉ុងនាំចេញតាមផ្លូវ សមុទ្រទៅប្រទេសទី៣ នៅ៤ចំណុចផ្សេងគ្នាជាបន្តបន្ទាប់ ទី១៖ នៅចំណុចបន្ទប់ជួលលេខ 69Z សង្កាត់ទួលទំពូង១ ខណ្ឌចំការមន ទី២៖ នៅចំណុចកាំកូស៊ីធី អាគាA106 បន្ទប់ 305 ភូមិគង្គាផុស សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ ទី៣៖ ខុនដូរ អិល បឹងទំពុន បន្ទប់D3-18 របស់ឈ្មោះ ZHAING TONG SIAN ស្ថិតក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌចំការមន ទី៤៖ នៅចំណុច(ល្វែងទី៤ និងទី៥) ស្ថិតក្នុងភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ លទ្ធផល ៖ ឃាត់ខ្លួនជនសង្ស័យ៖ ៣នាក់ : ១-ឈ្មោះ ZHANG TONG SIAN ភេទប្រុស ជនជាតិចិន(តៃវ៉ាន់)ឆ្នាំកំណើតៈ ១៩៦៧ , ២-ឈ្មោះ JIANG MING DA ហៅ ZHOUG JI QI ភេទប្រុស ជនជាតិចិន(តៃវ៉ាន់)កើត ១៩៧៣ , ៣-ឈ្មោះ WANG LU LI ភេទប្រុស ជនជាតិចិន(តៃវ៉ាន់)កើត ១៩៨១ ។
ចាប់យកវត្ថុតាង : ១/កេតាមីន(Ketamine) ទម្ងន់ ៥១០ គ.ក្រ ២៥៦ ក្រាម , ២/មេតំហ្វតាមីន(ICE) ទម្ងន់ ១ គីឡូក្រាម ៩៥៨ ក្រាម , ៣/អ៊ិចស្តាស៊ី(MDMA) ទម្ងន់ ៥១ គីឡូក្រាម ៦៥៩.៦០ ក្រាម , ៤/នីមេតាហ្សេប៉ាម(Nimetazepam) ទម្ងន់ ២០ គីឡូក្រាម ៧៩០ ក្រាម , ៥/ FUB-AMB(Cannabinoid)(NPS) ទម្ងន់ ១១គីឡូក្រាម ៧៥៤ ក្រាម , សារធាតុញៀនសរុប ទម្ងន់ ៥៩៦ គីឡូក្រាម ៤១៧,៦០ក្រាម , សារធាតុគីមីផ្សំទម្ងន់ ២៣៥ ក្រាម , សារធាតុមិនច្បាស់ទម្ងន់ ៦ គីឡូក្រាម ៦៨៨ក្រាម។
បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាង ចាប់យកខាងលើ បានកសាង សំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី ៕
