ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

109

អាប្អូនកាប់រត់ៗចាប់គុកបានសម្រេច មិនមែនដូចផឹករត់ៗរស់បានយូរនោះទេ ព្រោះថាច្បាប់អនុវត្តលើអ្នកប្រព្រឹត្តខុសនឹងច្បាប់ ហើយអ្នកខុសច្បាប់នោះប្រឈមមុខជាប់ពន្ធនាគារ ។

​កម្លាំង​នគរបាល​ផ្នែក​​យុត្តិធម៌សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលមេមង នៃអធិការដ្ឋាននគរបាលស្រុកមេមត់ បានបង្ក្រាប និងឃាត់ខ្លួនមុខសញ្ញាសង្ស័យ ០១ នាក់ ពាក់ពន្ធ័នឹងករណីហឹង្សាដោយចេតនា កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ២២ និង ៣០ នាទី ត្រង់ចំណុចលើផ្លូវវិស្វកម្ម ស្ថិតនៅភូមិពើក ឃុំមេមង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

ការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង ១១ និង ០០ នាទី ថ្ងៃទី ២៥ ខែ ឧសភា​ ឆ្នាំ​ ២០១៩ ដោយមានការឯកភាពពី លោកឧត្តមសេនីយ៍ស្នងការ និងមានការសម្របសម្រួលពីលោក ខៀវ ពណ្ណារាយ ព្រះរាជអាជ្ញាអមសា លាដំបូងខេត្តត្បូងឃ្មុំ ។

​ករណី​នេះ​កម្លាំងនគរបាលជំនាញ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តត្បូងឃ្មុំ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ ៕

អត្ថបទដែលជាប់ទាក់ទង