ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈបញ្ជាការឯកភាពខណ្ឌចំការមនចុះពង្រឹងការងារសន្តិសុខពេលយប់ក្នុងមូលដ្ឋាន

79

ភ្នំពេញ ៖ដើម្បីរក្សាការពារអោយបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព និងបង្កា ទប់ស្កាត់ រាល់បទល្មើសនានានៅក្នុងមូលដ្ឋានភូមិសាស្រ្តខណ្ឌ ចំការមន រាជធានីភ្នំពេញកាលពីយប់ថ្ងៃទី២១ខែសីហាឆ្នាំ ឆ្នាំ២០១៩ នេះក្រោមការដឹកនាំដោយលោកថេង សុថុលអភិបាលខណ្ឌចំការមន និង ជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌចំការមនបានបែងចែកដោយដាក់ផែនការទៅដល់លោកលោកអភិបាលរងខណ្ឌចំការមនកែវ សំណាងបន្តដឹកនាំដាក់កម្លាំងចម្រុះចុះត្រួតពិនិត្យឆែកឆេរនូវអាវុធជាតិផ្ទុះ គ្រឿងញៀន វាស់ជាតិអាកុល និងអនុវត្តរឹងបន្តឹងនូវច្បាប់ចរាចរណ៍ផ្លូវគោក នៅលើកំណាត់ផ្លូវនានា និង មហាវិថីនៅក្នុងមូលដ្ឋានចំការមនរាជធានីភ្នំពេញ។តួរយ៉ាងនៅយប់មិញនេះពោលគឺថ្ងៃទី២១ខែសីហាបានដាក់គោលដៅត្រួតពិនិត្យនៅលើកំណាត់វិថីរដ្ឋសភា​នៅទល់មុខស្ថានទូតអូស្រ្តាលីសង្កាត់ទន្លេបាសាក់ខណ្ឌចំការមនរាជធានីភ្នំពេញ​ដោយជាលទ្ធផលការងារមានយានយន្តគ្រប់ប្រភេទបើកបរឆ្លងកាត់គោលដៅត្រួតពិនិត្យចំនួន១២៥គ្រឿង​ក្នងនោះឡាន៣៤គ្រឿងនិងម៉ូតូ៩០គ្រឿងផងដែរ​ចំពោះអាវុធជាតិផ្ទុះគឺគ្មាន។
ចំពោះការងារនេះដោយមានកម្លាំងចម្រុះចូលរួម ជាច្រើននាក់​ ក្នុងនោះរួមមាន៖កម្លាំងមន្ត្រី ខណ្ឌនិង សណ្ដាប់ធ្នាប់ខណ្ឌ​កម្លាំងអធិការនគរបាលខណ្ឌនិងកងរាជអាវុធហត្ថខណ្ឌចំការមន។
គួរបញ្ជាក់ផងដែរថាជានិច្ចកាលជារៀងរាល់យប់ ថ្ងៃកម្លាំងគណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមនក្រោមការដឹកនាំពីសំណាក់លោកថេង សុថុល អភិបាលខណ្ឌចំការមន និង ជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌចំករមនតែងតែដឹកនាំកម្លាំងចុះត្រួតពិនិត្យឆែកឆេរនូវអាវុធជាតិផ្ទុះ គ្រឿងញៀន វាស់ជាតិអាកុល និងអនុវត្តរឹងបន្តឹងនូវច្បាប់ចរាចរណ៍ផ្លូវគោក នៅតាមបណ្តោយផ្លូវសំខាន់ៗនិងដងវិថីនានាក្នុងមូលដ្ឋានខណ្ឌចំការមននៅតាមគោលដៅនិមួយៗដែលបានកំណត់ ជាពិសេសមានអង្គភាពទាំងពីរ គឺ អធិការដ្ឋាននគរបាលខណ្ឌចំការមន,ប៉ូលិសតាមបណ្ដាប៉ុស្ដិ៍និមួយៗ និងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌចំការមនដោយបានដាក់កម្លាំងជិះម៉ូតូចេញល្បាត ពួនស្ទាក់លើ២៤ម៉ោង នៅក្នុងភូមិសាស្ត្រខណ្ឌចំការមនដែលមាន៥សង្កាត់និងកន្លែងប្រមូលផ្ដុំគ្នាដើរលេងកម្សាន្តនៅតាមទីសាធារណៈ សួនកម្សាន្ត និង តាមទីផ្សារទំនើប ៗ,អាហារដ្ឋាននានា ដើម្បីរក្សាការពារនូវសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយជូនដល់ពួកគាត់ក្នុងនោះត្រួតពិនិត្យ ការពារសន្តិសុខ សុវត្ថិភាព ត្រៀមបង្កា ទប់ស្កាត់ និងបង្ក្រាប រាល់បទល្មើសផ្សេងៗ អោយបានទាន់ពេលវេលាជូនដល់បងប្អូនប្រជាជនក្នុងមូលដ្ឋានខណ្ឌផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង