ជនភៀសខ្លួនមូស្លីមរ៉ូហ៊ីងយ៉ាចោទប្រកាន់ លោកស្រី អ៊ុងសាន ស៊ូជី ពីបទនិយាយកុហកនៅឯ តុលាការយុត្តិធម៌អន្តរជាតិ
បង់ក្លាដែស៖ ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ដែលរស់នៅក្នុងប្រទេសបង់ក្លាដែស កាល ពីថ្ងៃព្រហស្បតិ៍ម្សិលមិញបាន ចោទប្រកាន់មេដឹកនាំប្រទេស មីយ៉ាន់ម៉ា លោក ស្រី អ៊ុងសាន ស៊ូជី ពី បទនិយាយកុហកខណៈ ដែល ពួក គេ បានតាមដានមើលការ បង្ហាញខ្លួនរបស់លោកស្រីនៅឯ តុលាការយុត្តិធម៌អន្តរជាតិក្នុងទីក្រុង ឡាអេ។
លោកស្រី ស៊ូជី ទីប្រឹក្សារដ្ឋរដ្ឋមីយ៉ាន់ម៉ា នេះ កំពុងការពារការចោទ ប្រកាន់ ពីបទប្រល័យពូជសាសន៍ ប្រព្រឹត្តិ ដោយកងកម្លាំងប្រដាប់ អាវុធ មីយ៉ាន់ម៉ា។ ម្ចាស់ពានរង្វាន់ ណូបែលសន្តិភាពនិង ជាអតីតអ្នក ទោសនយោបាយ បានបដិសេធថា កង កម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ា មិន បានប្រព្រឹត្តិអំពើប្រល័យពូជ សាសន៍ដោយថ្លែងប្រាប់ដល់ តុលាការកំពូលអង្គការ សហប្រជាជាតិថាការភៀសខ្លួន របស់ពលរដ្ឋ រ៉ូហ៊ីងយ៉ាដ៏ច្រើនចេញ ពីប្រទេសនេះ ដែលលោកស្រី ដឹក នាំ ប្រទេសគឺ ជារឿងអកុសលនៃ ការ ប្រយុទ្ធជាមួយក្រុមបះបោរប៉ុណ្ណោះ។ មិនតែប៉ុណ្នោះមេដឹកនាំមីយ៉ាន់ម៉ារូបនេះ បានគូសបញ្ជាក់ថា «ការអនុញ្ញាតឱ្យបណ្ដឹងរបស់ប្រទេសហ្គាំប៊ីប្រឆាំងមីយ៉ាន់ម៉ា ពីបទប្រល័យពូជសាសន៍ ដំណើរការទៅមុខតទៅទៀត អាចនឹងបង្កឱ្យជម្លោះរ៉ូហ៊ីងយ៉ាផ្ទុះឡើងជាថ្មី ក៏ដូចជាបំផ្លាញដល់ការផ្សះផ្សាជាតិ»។