ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

 លោក ពូទីន អំពាវនាវឱ្យផ្អាកការវាយប្រហារ ៣ថ្ងៃ អំឡុងទស្សនកិច្ចរបស់បេសកជនអាមេរិក

12

មូស្គូ៖ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀរ ពូទីន បានបញ្ជាឱ្យផ្អាកការវាយប្រហាររយៈពេល ៣ថ្ងៃ លើទីក្រុងកៀវ ប្រទេសអ៊ុយក្រែន ដោយចាប់ផ្តើមពីថ្ងៃសៅរ៍នេះ ខណៈបេសកជនពិសេសរបស់សហរដ្ឋអាមេរិក លោក Steve Witkoff និងលោក Jared Kushner បានទៅដល់ទីក្រុងមូស្គូ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នាថ្ងៃសៅរ៍ ទី៥ ខែកញ្ញា ឆ្នាំ២០២៦។
ទីភ្នាក់ងារព័ត៌មានរដ្ឋ TASS បានដកស្រង់សម្តីរបស់អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ដែលបានឱ្យដឹងថា លោកប្រធានាធិបតី និងជាអគ្គមេបញ្ជាការកងទ័ពរុស្ស៉ី បានចេញបញ្ជាមិនឱ្យវាយប្រហារទីក្រុងកៀវ រយៈពេល ៣ថ្ងៃ ដោយគិតចាប់ពីម៉ោង ១២យប់នេះតទៅ ខណៈលោក Jared Kushner និងលោក Steve Witkoff ដែលជាអ្នកតំណាងរបស់សហរដ្ឋអាមេរិក កំពុងរៀបចំធ្វើដំណើរពីទីក្រុងមូស្គូ ទៅកាន់ទីក្រុងកៀវ៕

អត្ថបទដែលជាប់ទាក់ទង