ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្រ្កាបមេខ្លោង ករណីជួញដូរសារធាតុញៀនខុសច្បាប់ ជាងកន្លះគីឡូ

67

កំពង់ស្ពឺ​ ÷ មេខ្លោងពាក់ព័ន្ធករណីជួញដូរសារធាតុញៀនខុសច្បាប់ ត្រូវបានកម្លាំងនគរបាលគ្រឿងញៀន សហការបង្រ្កាប បាននៅស្រុកភ្នំស្រួច និងដកហូតបានថ្នាំញៀន រួមជាមួយវត្ថុតាងមួយចំនួនទៀត។

ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា កាលពីវេលាម៉ោង២១២១:១០ នាទី​យប់​ថៃ្ង​ទី​២៣​ ខែធ្នូ​ ឆ្នាំ​២០១៩​ ក​ម្លាំងនគរបាល​ នៃអធិ​ការដ្ឋាននគរបាលស្រុកភ្នំស្រួ​ច បានចូលរួមសហ​ការជាមួយ កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន អគ្គស្នងការ​នគរបាលជាតិ​ បានឃាត់ខ្លួនមុខសញ្ញាពាក់ព័ន្ធករណី ជួញដូររក្សាទុកសារធាតុញៀនបានចំនួន ០៣នាក់ ៖ ១.ឈ្មោះ​ ហង្ស សុវណ្ណនិត ភេទ​ប្រុស អាយុ២៩​ឆ្នាំ រស់​នៅភូមិ៣ ឃុំត្រែង​ត្រយឹ​ង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ​ ។
២.ឈ្មោះ សេត ត្រេន ភេទប្រុស អាយុ​១៤ឆ្នាំ រស់​នៅភូមិទី២ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច​ ខេត្ត​កំពង់​ស្ពឺ​ ។
៣.ឈ្មោះ ម៉ៃ ដា ភេទប្រុស អាយុ ២៩ឆ្នាំរស់​នៅ​ ស្រុកព្រៃកប្បាស ខេត្តតាកែវ  មុខសញ្ញា​ទាំ​ង៣​ ត្រូវ​បាន​ឃាត់​ខ្លួន​នៅផ្ទះសំណាក់មនោរម្យ ស្ថិតក្នុងភូមិផ្សាត្រែងត្រយឹង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពុងស្ពឺ​ ។​ ដកហូតវត្ថុតាងបាន​ ម្សៅសរថ្លាសង្ស័យថ្នាំញៀនចំនួន 0.5kg រួចបន្តឆែ​កឆេរនៅផ្ទះរបស់ឈ្មោះ សៀង ចន្រ្ទា ភេទស្រី អាយុ ៣០ឆ្នាំ នៅភូមិទី៥ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច​ ខេត្ត​កំពង់​ស្ពឺ​ ឃាត់ខ្លួនម្ចាស់ផ្ទះខាងលើ​ រួម​ជាមួយ​វត្ថុតាងរួមមាន៖ ម្សៅសរថ្លាសង្ស័យគ្រឿងញៀនចំនួន ១៥​កញ្ចប់ ថ្នាំញៀនប្រភេទគ្រាប់ ចំនួន​ ១៣ថង់ សរុប​៣៦​៤គ្រាប់​ រួម​នឹងឧបករណ៍វិចខ្ចប់មួយចំនួនទៀត។  រថយន្ត​ Lexus Rx 330 ពណ៌ស្ក ស្លាកលេខ 2AX-​6663 ភ្នំពេញ​។
បច្ចុប្បន្ន​ជនសង្ស័យរួមជា​មួយវត្ថុតាង​ បានបញ្ជូនទៅកាន់ មន្ទីរប្រឆាំងគ្រឿងញៀន ដេីម្បីសាកសួរ និងចាត់ការតាមនីតិវិធី ​៕

អត្ថបទដែលជាប់ទាក់ទង