ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យចំនួន ១០នាក់ ករណីប្រើប្រាស់គ្រឿងញៀន

92

បន្ទាយមានជ័យ ៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៥ខែធ្នូ បានបញ្ជូនសង្ស័យប្រុស/ស្រី ចំនួន ១០នាក់ ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន ទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី ។

សូមបញ្ជាក់ថា ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ២១ និង ៣០នាទី នៅចំណុចម្តុំរង្វង់មូលប៉ោយប៉ែត ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការបង្រ្កាបករណី ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងឃាត់ខ្លួនជនសង្ស័យបានចំនួន ១០នាក់ និងនាំខ្លួនជនសង្ស័យ មកមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីធ្វើការសាកសួរ ។ ក្រោយពីទទួលបានចម្លើយសារភាព កម្លាំងជំនាញបានកសាងសំណុំរឿង បញ្ជូនមកទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្ត ។
ក្រោយពីបញ្ចប់ការស៊ើបអង្កេត តាមការតេស្តរកសារធាតុញៀន និងតាមចម្លើយសារភាពរបស់ជនសង្ស័យ ឃើញមានភាពស៊ីសង្វាក់គ្នា បង្ហាញពីតម្រុយនៃបទល្មើសយ៉ាងជាក់លាក់ ដូច្នេះជនសង្ស័យអាចត្រូវ បានចោទប្រកាន់ពីបទ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញ ការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង