ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តុលាការនឹងប្រកាសសាលក្រម សំណុំរឿងឃាតកម្មសម្លាប់មិត្តភក្តិ ពន្លះសាច់បោះចោលនៅច្រាំងទន្លេ និងក្លាស្សេក្នុងទូទឹកកក នៅថ្ងៃទី៣១ធ្នូ

88

 

ភ្នំពេញ៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានលើកយកនូវសំណុំរឿង ឃាតកម្មស្ត្រីម្នាក់បានសម្លាប់មិត្តភក្តិ ហើយពន្លះសាច់ជាកង់ៗ យកទៅបោះចោលនៅច្រាំងទន្លេ និងដាក់លាកទុកក្នុងទូទឹកកក មកធ្វើការជំនុំជម្រះ កាលពីរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩។ បន្ទាប់ពីបញ្ចប់អង្គជំនុំជម្រះ តុលាការនឹងប្រកាសសាលក្រម សំណុំរឿងឃាតកម្មសម្លាប់មិត្តភក្តិនេះ នៅថ្ងៃទី៣១ធ្នូ ។

ជនជាប់ចោទមានឈ្មោះស៊ិន សុផល ភេទស្រី អាយុ៣៥ឆ្នាំ បានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តិដូ​ចការចោទប្រកាន់ប្រាកដមែន ហើយមូលហេតុដែលឈាន ទៅដល់ការសម្លាប់មិត្ត គឺដោយសារខឹងជនរងគ្រោះ ទារលុយដែលខ្លួនជំពាក់ចំនួន៧០០ដុល្លារ ។ ក្នុងសំណុំរឿងនេះដែរ កូនរបស់ជនរងគ្រោះ បានសុំទាមទារសំណងជំងឺចិត្ត៣ម៉ឺនដុល្លារ ពីស្ត្រីជនជាប់ចោទ ។

ក្រោយពីបានបើកសវនាការជំនុំជម្រះ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចលើកពេលទៅ ប្រកាសសាលក្រមនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខ ។

គួររំលឹកថា ជនជាប់ចោទឈ្មោះស៊ិន សុផល ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួននៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ និងត្រូវបានកម្លាំងអាវុធហត្ថ បញ្ចូនខ្លួនទៅកាន់តុលាការ នៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ ហើយបន្ទាប់មកក៏ត្រូវលោក សេង គឹមឡាក់ ព្រះរាជអាជ្ញារងនៃអយ្យការ អមសាលាដំបូងសាលាដំបូងរាជធានីភ្នំពេញ បានសម្រេច បើកការស៊ើបសួរ ដោយចោទប្រកាន់ជនពីបទ ឃាតកម្មគិតទុកជាមុន តាមមាត្រា២០០នៃក្រមព្រហ្មទណ្ឌ ៕

អត្ថបទដែលជាប់ទាក់ទង