ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ជនជាតិចិន ៤នាក់ទាំងយប់ សង្ស័យករណីប្លន់

213


ក្រុងព្រះសីហនុ៖ សមត្ថកិច្ចខេត្តព្រះសីហនុបានបង្ក្រាបទាន់ពេល និង ឃាត់ខ្លួនជនជាតិចិនចំនួន ៤ នាក់ដែលមានកាំភ្លើង និង វត្ថុតាងមួយចំនួនទៀត ដោយសង្ស័យថាពួកនោះត្រៀមចេញធ្វើសកម្មភាពប្លន់ ឬ ចាប់ជំរិតនៅពេលរាត្រី នៅក្នុងក្រុងព្រះសីហនុ ។

នៅវេលាម៉ោង ២ ជិតភ្លឺថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០១៩ នេះ ក្នុងសង្កាត់លេខ ២ ខេត្តព្រះសីហនុ កម្លាំងល្បាតជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលបានតាមដាននិង មានការសង្ស័យលើរថយន្តមួយគ្រឿង 2I-6489 ក៏សម្រេចចិត្តឃាត់ត្រួតពិនិត្យ ពេលនោះឃើញជនជាតិចិនចំនួន ៤ នាក់ និង សម្ភារមួយចំនួន ។
សមត្ថកិច្ចរឹបអូសវត្ថុតាងរួមមាន អាវុធខ្លី K59 ចំនួន ១ ដើម មាន ៥ គ្រាប់,កូនកាំបិតមុតស្រួច ១ ដើម ខ្នោះដៃ ១ គូ និង ម៉ាសបិតមុខមួយចំនួន ។ សមត្ថកិច្ចសង្ស័យថាក្រុមនេះអាចចេញប្លន់ ឬ ចាប់ជំរិតទើបបញ្ជូនជនជាតិចិនទាំង៤ នាក់នោះទៅសួរនាំនៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តទៀត ៕

អត្ថបទដែលជាប់ទាក់ទង