ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចៅហ្វាយខេត្តពោ​ធិ៍​សាត់​ ចុះ​បង្ក្រាប​ល្បែង​ស៊ី​សង អាប៉ោង ទាំងយប់ដោយផ្ទាល់

91

ពោធិ៍សាត់៖ លោក ម៉ៅ ធនិន ប្រធានគណៈបញ្ជាការឯកភាពខេត្តពោ​ធិ៍​សាត់​ និងបានការសម្របស​ម្រួ​ល ពីលោកព្រះរាជអាជ្ញាអមសាលាដំបូ​ង​ខេ​ត្ត បានចុះ​បង្ក្រាប​ល្បែង​ស៊ី​សង (អាប៉ោង)មួយ​​កន្លែ​ង ឃាត់ខ្លួនមេអាប៉ោង ​និងក្រុមញៀនអាប៉ោង៧​នាក់ ក្នុងនោះ​ស្រី៣នាក់។

ប្រតិបត្តិការខាងលើ ធ្វើឡើងនៅ​វេលាម៉ោ​ង៨ និង១៥នាទីយប់ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចដំបូកខាងក្រោយផ្ទះ​ប្រ​ជាពល​រដ្ឋ ស្ថិតក្នុងភូ​មិ​ទួល​កកោះ​ ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោ​ធិ៍សាត់​។​

បច្ចុប្បន្នជនញៀនល្បែងទាំង៧នាក់​ ត្រូវបានប្រគល់ជូននាយប៉ុស្តិ៍នគរ​បា​លរ​ដ្ឋបាល​​តាលោ ធ្វើកិច្ចសន្យាអប់រំ ឲ្យត្រឡប់ទៅផ្ទះវិញ៕

អត្ថបទដែលជាប់ទាក់ទង