ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទីស្តីការគណៈរដ្ឋមន្រ្តី ឲ្យក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ចុះស្រាវជ្រាវករណីមានការប៉ុនប៉ងរឹបអូស ដីសាលាកុមាកំព្រា នៃក្ដីសង្ឃឹមខេត្តព្រះសីហនុ

82

ភ្នំពេញ៖ រាជរដ្ឋាភិបាលចេញ សជណ លើករណី ក្រសួងសង្គមកិច្ច ប៉ុនប៉ងរឹបអូស ដីសាលាកុមាកំព្រា នៃក្ដីសង្ឃឹមខេត្តព្រះសីហនុ បន្ទាប់ពីសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់គណបក្សខ្មែរក្រោក ស្រាវជ្រាវរកឃើញពីភាពមិនប្រក្រតី នានាលើករណីនេះ ។

រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងរដ្ឋលេខាធិការប្រចាំការ លោកបណ្ឌិតសភាចារ្យ ហ៊ីង ថូរ៉ាក់ស៊ី កាលពីថ្ងៃទី២៤ធ្នូឆ្នាំ២០១៩ បានចេញលិខិតជូនដល់លោកជំទាវកិត្តិសង្គហបណ្ឌិត ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ក្នុងកម្មវត្ថុ ករណីរបាយការណ៍សង្ខេប របស់ប្រធានប្រតិភូគណបក្សខ្មែរក្រោក ស្តីពីការរកឃើញតម្រុយ នៃភាពមិនប្រក្រតី ក្នុងបំណងរឹបអូសយកដីមណ្ឌលកុមារកំព្រា និងសាលានៃក្តីសង្ឃឹមសាខាក្រុងកំពង់សោម របស់អង្គការ Assemblies of God ពីក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា។

ទីស្តីការគណៈរដ្ឋមន្រ្តីសូមជម្រាបជូន លោកជំទាវកិត្តិសង្គហបណ្ឌិត ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ករណីតម្រុយនៃភាព មិនប្រក្រតីក្នុងបំណងរឹបអូស យកដីមណ្ឌលកុមារកំព្រា និងសាលានៃក្តីសង្ឃឹម សាខាក្រុងកំពង់សោម របស់អង្គការ Assemblies of God ពីក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា ដែលបានលើកឡើង ដោយប្រធានប្រតិភូគណបក្សខ្មែរក្រោក រាជរដ្ឋាភិបាលឯកភាពប្រគល់ ជូនក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ចុះស្រាវជ្រាវនិងរាយការណ៍ ជូនប្រមុខរាជរដ្ឋាភិបាល៕

អត្ថបទដែលជាប់ទាក់ទង