ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នៅកំពង់ស្វាយ ជនរកស៊ីជួញដូរគ្រឿងញៀន ដើរលក់ទាំងថ្ងៃ

397

កណ្ដាល៖ បុរសម្នាក់ត្រូវកម្លាំងសមត្ថកិច្ចប៉ូលិសស្រុកកៀនស្វាយ ចាប់ឃាត់ខ្លួន ក្នុងករណីមានគ្រឿងញៀន នៅជាប់នឹងខ្លួន។
ករណីនេះកើតឡើងនៅចំណុច៖ ភូមិ កំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីល្ងាចថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩នេះ។
ជនសង្ស័យឈ្មោះ ទន់ សុភាព ហៅអ៊ូក ភេទប្រុសអាយុ២៥ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកំពង់ស្វាយ២ ឃុំ កំពង់ស្វាយ ស្រុកកៀន ស្វាយ ខេត្តកណ្តាល ។ មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន) ចំពោះវត្ថុតាងចាប់យករួមមាន: ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន ម៉ាទឹកកក ចំនួន៣កញ្ចប់ តូច ទូរស័ព្ទដៃ០១ គ្រឿង ម៉ាក Huaweiចំនួន០១គ្រឿង ពណ៌សបំពង់កែវសម្រាប់ជក់០១ កន្ត្រៃកាត់ ០១
។ លោកព្រំ សំណាង អធិការប៉ូលិសស្រុកកៀនស្វាយ បានអោយដឹងថា នៅថ្ងៃ ខែ ឆ្នាំវេលា ខាងលើ កម្លាំងនគរបាលប៉ុស្តិ៍កំពង់ស្វាយ និងកម្លាំងប្រជាការពារ បានចុះល្បាត ក្នុងភូមិសាស្រ្ត លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បានជួបជនសង្ស័យ ដើរតាមផ្លូវលំមុខវត្តកំពង់ស្វាយ ហើយដោយមានការសង្ស័យ កម្លាំងសមត្តកិច្ច ក៏ឃាត់ធ្វើការឆែកឆេរ រកឃើញសារធាតុញៀន ម៉ាទឹកកក ចំនួន០៣ កញ្ចប់តូចនៅនិងខ្លួន ឃើញដូចនេះ កម្លាំងនគរបាលប៉ុស្តិ៍កំពង់ស្វាយ ក៏ធ្វើការឃាត់ខ្លួន ជនសង្ស័យយកមកប៉ុស្តិ៍រដ្ឋបាល ដើម្បីធ្វើការសាកសួរបន្ត ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ថ្នាំញៀនចំនួន០៣កញ្ចប់តូចនេះ ពិតជារបស់ខ្លួនប្រាកដមែន ហើយខ្លួនបានទៅទិញពីរឈ្មោះ ពុធ ភេទ ប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិកំពង់ស្វាយ ឃុំ កំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ក្នុងតំលៃ ៧០ ០០០រៀល(ប្រាំពីម៉ឺនរៀល) ក្រោយពីសួនាំរួចកម្លាំងប៉ុស្តិ៍កំពង់ស្វាយ បានបញ្ជូនជនសង្ស័យមួយនាក់រួមទាំងវត្ថុតាង មកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីចាត់ការទៅតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង