ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរងរាជធានី៖ យើងត្រូវការធនធាន មនុស្សមានចំណេះដឹងពិតប្រាកដ មិនមែនស្ពាយតែសញ្ញាបត្រ័តែមិនចេះអីនោះទេ

93
ភ្នំពេញ៖  អភិបាលរងរាជធានីភ្នំពេញ លោកនួន ផារត្ន័  បានមានប្រសាសន៍លើកឡើងថា យើងត្រូវការធនធានមនុស្សដែលមានចំណេះដឹងពិតប្រាកដមកបំពេញការងារមិនមែនស្ពាយតែសញ្ញាបត្រ័តែមិនចេះអីនោះទេ។ បច្ចុប្បន្នយើងត្រូវការធនធានមនុស្ស ដែលចេះដឹងពិតប្រាកដឲ្យបានច្រើនក្នុងការអភិវឌ្ឍន៏រាជធានីភ្នំពេញ ក៏ដូចប្រទេសកម្ពុជាទាំងមូលក្នុងដំណាក់កាលដែលកម្ពុជាកំពុងមានការអភិវឌ្ឍន៏យ៉ាងឆាប់រហ័ស។ធនធានមនុស្សគឺជាកត្តាគន្លឹះក្នុងការអភិវឌ្ឍន៏ប្រទេសជាតិ។
​   លោកអភិបាលរងលើកឡើងបែបនេះក្នុងឧិកាសជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហាររូបករណ៏រដ្ឋាភិបាលអូស្ត្រាលី ចំនួន២១នាក់ កាលពីព្រឹកថ្ងៃទី៣១ធ្នូនៅសាលារាជធានីភ្នំពេញ។
   ក្នុងឱកាសនោះដែរ លោកនួន ផារត្ន័ បានលើកឡើងពីគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃដំណើរការកែទំរង់នៅថ្នាក់ក្រោមជាតិ,ផែនការយុទ្ធសាស្ត្រ៥ឆ្នាំនិង៣ឆ្នាំរំកិលដែលជាចំណុចគោលនៃការអភិវឌ្ឍន៏។
   លោកអភិបាលរងក៏បានជំរាបជូននិស្សិតអាហារូបករណ៏ពីផែនការមេនៃការអភិវឌ្ឍន៏ទីក្រុងក៏ដូចជាការរៀបចំទីក្រុងឲ្យបានប្រសើរឡើងទៀតទាំងផ្នែកចរាចរណ៏,ហេដ្ឋារចនាសម្ពន្ធ័ផ្លូវថ្នល់,ប្រពន្ធ័លូប្រឡាយ និងការដោះស្រាយផលប៉ះពាល់ពីទឹក កខ្វក់​ និងទឹកប្រើប្រាស់រួចជាដើម។
    លោកបានបន្តថា យើងមានការងារច្រើនត្រូវធ្វើ និងត្រូវការធនធានមនុស្សដែលមានចំណេះដឹងពិតប្រាកដដូច្នេះសុំឲ្យនិស្សិតយើង ខិតខំប្រឹងប្រែងរៀនសូត្រដើម្បីទទួលបានចំណេះដឹងមករួមចំណែកកសាងជាតិនិងត្រូវមានទាំងចំណេះដឹង,សមត្ថភាពនិងមោទនះភាព។
   គួរបញ្ជាក់ថា ក្រុមនិស្សិតទាំង២១រូបនេះនឹងចេញទៅសិក្សាលើមុខវិជ្ជាផ្សេងៗគ្នាលើកំរិតអនុបណ្ឌិតនៅអូស្រាលី៕
អត្ថបទដែលជាប់ទាក់ទង