សង្ស័យបែកថ្នាំ បុរសជនជាតិបរទេសម្នាក់ យកដុំថ្មគប់រថយន្ត TUNDRA រងការខូចខាតយ៉ាងដំណំ
ភ្នំពេញ៖ ៖ បុរសជនជាតិបរទេសម្នាក់ សង្ស័យបែកថ្នាំ ដោយបានយកដុំថ្មមកគប់ចោល ទៅលើរថយន្ត១គ្រឿង ខណៈពេលកំពុងឈប់ចតតាមផ្លូវ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំផងដែរ។
ករណីនេះកើតឡើងកាលពីម៉ោងជាង១០ព្រឹក ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ នេះស្ថិតនៅមុខផ្សារបឹងត្របែក សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។
អ្នកដែលឃើញហេតុការណ៍នេះ នៅកន្លែងកើតហេតុខាងលើនោះ បាននិយាយថា នៅមុនពេលកើតហេតុ គេបានឃើញបុរសជាជនជាតិបរទេសម្នាក់ គាត់ដើរមកកន្លែងកើតហេតុ ដោយមានយកដុំថ្មដំរៀប តាមចិញ្ចើមផ្លូវ។ ក្រោយមកមានរថយន្តមួយគ្រឿងម៉ាកTUNDRA ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2AF-8386 បានបើកមកឈប់ចតកន្លែងកើតហេតុ ដើម្បីចូលទៅផ្សារបឹងត្របែក ក៏ត្រូវជនជាតិបរទេស យកដុំថ្មមកគប់ចោលសំដៅ ទៅលើរថយន្ត បណ្ដាលឲ្យកំពិតចំហៀងខាងក្រោយ រងការខូចខាតយ៉ាងដំណំផងដែរ។ ពេលនោះគេបានរាយការណ៍ ជូនសមត្ថកិច្ចប៉ូលិសមូលដ្ឋាន ឲ្យចុះមកកន្លែងកើតហេតុ។ សមត្ថកិច្ចបញ្ជាក់ថា ជនបរទេសខាងលើ ជាមនុស្សញៀនថ្នាំ ។
ក្រោយមកសមត្ថកិច្ចប៉ុស្ដិ៍បឹងត្របែក បានមកដល់ធ្វើការ ឃាត់ខ្លួនជនបរទេស បញ្ជូនទៅការិយាល័យអន្តោប្រវេសន៍រាជធានីភ្នំពេញ ដើម្បីចាត់ការ៕